Connect with us

ចរាចរណ៍

នារី​ម្នាក់​ជិះ​កង់​ចេញពី​រោងចក្រ​ត្រូវ​រថយន្ត​ធុនធំ​បើក​កិន​ស្លាប់​យ៉ាង​អាណោចអាធ័ម

បានផុស

នៅ

ភ្នំពេញ ​៖ នារី​ជា​កម្មការិនី​រោងចក្រ​ម្នា​ក់ ខ​ណៈ​ជិះ​កង់​ចេញពី​ធ្វើ​ការ​បំណង​ទៅផ្ទះ​ ស្រាប់តែ​ត្រូវ​រថយន្ត​ធុនធំ​បើ​កបត់​មិន​មើ​ល​ឆ្វេង​ស្តាំ​ ក៏​កិន​បណ្តាល​ឲ្យ​ស្លាប់​យ៉ាង​អាណោច​អាធ័ម ហើយ​រថយន្ត​ព្យាយាម​បើក​គេចខ្លួន​ត្រូវ​ប្រជាព​ល​រដ្ឋ​ដេញចាប់បាន​ភ្លាមៗ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហេតុការណ៍​នេះ​បាន​កើត​ឡើង​កាលពី​វេលា​ម៉ោង​៦​និង​២០​នាទី​ល្ងាច​ថ្ងៃទី​៧ ខែមេសា ឆ្នាំ​២០២១ នៅ​ចំណុច​ស្តុ​ប​ទួល​ពង្រ តាម​បណ្តោយ​មហាវិថី​ចោមចៅ​(​វេ​ង​ស្រេង​) ស្ថិត​ក្នុងភូមិ​ត្រពាំង​ថ្លឹង​៤ សង្កាត់​ចោមចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ។

ជនរងគ្រោះ​ឈ្មោះ​សួន សុខ​គា ភេទ​ស្រី​អាយុ​២៣ ឆ្នាំ​មុខរបរ​កម្មការិនី​រោងចក្រ ស្នាក់នៅ​ម្តុំ​លូ​ប្រាំ សង្កាត់​ស្ទឹងមានជ័យ ទី​៣ ខណ្ឌមានជ័យ​។ ជន​បង្ក​នៅ​មិនទាន់​ស្គាល់​អត្តសញ្ញាណ​នៅ​ឡើង​ទេ ​ខ​ណៈ​សមត្ថកិច្ច​កំពុង​សាកសួរ​។

តាម​ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើត​ហេតុ​នារី​រងគ្រោះ​បាន​ធ្វើ​ដំណើរ​ដោយ​ជិះ​កង់ ចេញពី​ធ្វើ​ការ​នៅ​ម្តុំផ្សារ​ត្រពាំង​ថ្លឹង សង្កាត់​ចោមចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ បំណង​ត្រឡប់ទៅផ្ទះ​នៅ​ម្តុំ​លូ​ប្រាំ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ ក្នុងទិសដៅ​ពី​លិចទៅ​កើ​ត ខ​ណៈ​មកដល់​ចំណុច​កើត​ហេតុ​ក៏បាន​ឈប់​ចាំ​ស្តុ​ប​ដែល​កំពុង​លោត​ភ្លើង​ក្រហម ភ្លាម​នោះ​ក៏​មាន​រថយន្ត​ធុន​ធំ ម៉ាក​ហ៊ីយ៉ានដាយ ពណ៌​ខៀវ ពាក់​ស្លាក​លេខ​ព្រះសីហនុ 3A-0985 ធ្វើ​ដំណើរ​មកពី​ក្រោយ​ ហើ​យ​បាន​បត់​ស្តាំ​ទៅតាម​បណ្តោយ​ផ្លូវ​៥០​ម៉ែត្រ​ទៅ​ត្បូង​ដោយ​មិនបាន​មើល​ឆ្វេង​ស្តាំ​ក៏​កិន​កង់​និង​នារី​រងគ្រោះ​បណ្តាល​ឲ្យ​ស្លាប់​ភ្លាមៗ​នៅ​កន្លែង​កើត​ហេតុ។

សាក្សី​ដដែល​បាន​បន្ត​ថា ភ្លាម​នោះ​រថយន្ត​បង្ក​បាន​ព្យាយាម​បើក​រត់​រហូត​ទៅដល់​បុរី​ឡុង​នី​ត្រូវ​បាន​ប្រជាពលរដ្ឋ​ដេញ​ចាប់​បាន​ភ្លាមៗ​តែម្តង​។

ក្រោយ​កើត​ហេតុ​សមត្ថកិច្ច​បាន​នាំខ្លួន​តៃកុង​រថយន្ត​ទៅ​ប៉ុស្តិ៍​ដើម្បី​ឃុំខ្លួន​បណ្តោះអាសន្ន​រួម​ទំនាក់ទំនង​ទៅ​ជំនាញ​មក​ធ្វើ​ការវាស់វែង​យក​រថយន្ត​រួមទាំង​តៃកុង​ទៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​រាជធានី​ភ្នំពេញ​រង់ចាំ​ដោះស្រាយ​តាមច្បាប់ ចំណែក​សព​ជនរងគ្រោះ​ត្រូវបាន​សមត្ថកិច្ច​ធ្វើ​កំណត់ហេតុ​ប្រគល់​ជូន​ក្រុមគ្រួសារ​យកទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី​នៅ​ស្រុក​កំ​ណើ​ត​៕

ដោយ​ ៖​ សុខា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៥១ នាទី មុន

អគ្គ​លេខាធិការដ្ឋាន​នៃ គ.ល.ក. ជូន​ដំណឹង​ដល់​សាធារណជន​កុំ​​ឱ្យ​ចូល​រួម​សកម្មភាព​កាស៊ីណូអនឡាញ​​

ព័ត៌មានជាតិ៥២ នាទី មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ២ ម៉ោង មុន

សមត្ថកិច្ចបញ្ជាក់ករណី​​សំណុំ​រឿង​ក្រុមហ៊ុន CIC ខុស​ពីករណី​សំណុំ​រឿង​ក្រុមហ៊ុន ឡេង ចាន់ណា

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួង​ការងារ​នាំ​យក​ឱកាស​ការងារ​ជាង ៨០០០ កន្លែង​ដល់ក​ម្មករ​រោងចក្រ អ​.​ជី ហ៊្វូត​វែ​រ

ព័ត៌មានជាតិ៣ ម៉ោង មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

កីឡា៦ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៤ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម