Connect with us

សេដ្ឋកិច្ច

សម្លៀកបំពាក់ដេរក្នុងស្រុក កំពុងទទួលបានការគាំទ្រពីប្រជាពលរដ្ឋ

បានផុស

នៅ

សម្លៀកបំពាក់ដែលផលិតក្នុងស្រុក កំពុងតែទទួលបានការគាំទ្រ ខណៈប្រជាជនខ្មែរនាពេលបច្ចុប្បន្នកាន់តែឱ្យតម្លៃផលិតផលក្នុងស្រុកកាន់តែច្រើនឡើងៗ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងប្រាប់ កម្ពុជាថ្មី លោក បួ ប៊ុនហុង ជាម្ចាស់ហាងអាវធំ Business Outfits បានឱ្យដឹងថា សម្រាប់ពេលបច្ចុប្បន្ននេះ សម្លៀកបំពាក់ដែលផលិតបានក្នុងស្រុក កាន់តែមានតម្រូវការច្រើនជាងមុន ខណៈប្រជាជនខ្មែរកាន់តែឱ្យតម្លៃផលិតផលដែលផលិតក្នុងស្រុក។

លោក ​ប៊ុន ហុង បញ្ជាក់ដែរថា៖ «មិនមែនទើបតែពេលនេះទេ ដែលប្រជាជនខ្មែរគាំទ្រផលិតផលក្នុងស្រុក ផ្ទុយទៅវិញតាំងពីមុនពេលមានជម្លោះរឿងព្រំដែនជាមួយថៃ ក៏ប្រជាជនឃើញថាប្រជាជនខ្មែរយើងគាំទ្រផលិតផលក្នុងស្រុកដែរ ក្នុងនោះមិនថាតែសម្លៀកបំពាក់ ឬរបស់របរហូបចុក នោះឡើយ»។

យ៉ាងណាមិញ ទាក់ទងនឹងគុណភាពសម្លៀកបំពាក់ដែលផលិតផលក្នុងស្រុកនេះវិញ លោក ប៊ុនហុង ក៏បានបញ្ជាក់ថា គុណភាពសម្លៀកបំពាក់ផលិតក្នុងស្រុក គឺមិនចាញ់ផលិតផលអាវធំរបស់អឺរ៉ុប និងចិន នោះឡើយ។ ជាក់ស្ដែង សម្លៀកបំពាក់អាវធំដែលផលិតក្នុងស្រុក ក៏បានចូលរួមចំណែកខ្លះ ដែលជួយឱ្យកម្មករខ្មែរមានការងារធ្វើតាមរយៈរោងចក្រផ្សេងៗដែលដេរសម្លៀកបំពាក់អាវធំទាំងនេះ ផងដែរ។

ចំពោះអតិថិជនរបស់ហាងអាវធំ  Business Outfits របស់លោក បួ ប៊ុនហុង វិញ ភាគច្រើនគឺជាមន្រ្ដីរាជការ និងបុគ្គលិកបម្រើការតាមធនាគារផ្សេងៗ និងក៏មានជនបរទេសខ្លះទៀត ដែលតែងតែនិយមប្រើប្រាស់ និងគាំទ្រសម្លៀកបំពាក់ដែលផលិតចេញពីរោងចក្រក្នុងស្រុក ពិសេសគឺច្នៃម៉ូដដោយហាង កូនខ្មែរផ្ទាល់តែម្ដង។

ជាចុក្ខវិស័យសម្រាប់ថ្ងៃអនាគត លោក ប៊ុនហុង ក៏មានគម្រោងនាំចេញសម្លៀកបំពាក់​ អាវធំ ដែលជាស្នាដៃរបស់កូនខ្មែរ ផលិតក្នុងទឹកដីប្រទេសកម្ពុជា នាំចេញទៅលក់នៅលើទីផ្សារអន្ដរជាតិ ដែលក្នុងនោះមានដូចជា៖ បារាំង អូស្ដ្រាលី និងអង់គ្លេស ជាដើម៕

អត្ថបទ ៖​ សួស សិត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម