ព័ត៌មានអន្ដរជាតិ
ផែថងថាន ថា ភឿថៃ នឹងក្លាយជាបក្សប្រឆាំង ត ពូជ
យោងតាម Thai PBS អតីតនាយករដ្ឋមន្ត្រី និងជាមេដឹកនាំគណបក្សភឿថៃ លោកស្រី ផែថងថាន ស៊ីណាវ៉ាត្រ នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៥ បានប្រកាសថា ខ្លួនប្តេជ្ញាថាមិនបោះបង់ចោលភឿថៃ ហើយត្រៀមខ្លួនប្រយុទ្ធដោយប្រែទៅជាបក្សប្រឆាំងតពូជទៅរហូត។

ការប្រកាសរបស់កូនស្រីពៅលោកថាក់ស៊ីន បានធ្វើឡើងតាមរយៈគណនីហ្វេសបុកផ្ទាល់ខ្លួនថា «កន្លែងនេះលើសពីគណបក្សនយោបាយ នេះជាផ្ទះរបស់គណបក្សភឿថៃ ក៏ជាផ្ទះរបស់ប្រជាជនភឿថៃ ពួកយើងនឹងមិនបោះបង់ចោលគ្នាឡើយ។ ខ្ញុំត្រៀមខ្លួនហើយ! គណបក្សភឿថៃក៏បានត្រៀមរួចរាល់ហើយដូចគ្នា»។
យ៉ាងណាមិញ នៅថ្ងៃដដែលនោះ ផែថងថាន បានប្រកាសថា គណបក្សបានជ្រើសរើសបេក្ខជននាយករដ្ឋមន្ត្រីរបស់ពួកគេសម្រាប់ការបោះឆ្នោតសកលនាពេលខាងមុខរួចរាល់ហើយ ប៉ុន្តែបេក្ខជននោះមិនមែនជាអ្នកមកពីត្រកូលស៊ីណាវ៉ាត្រទៀតឡើយ។
មិនតែប៉ុណ្ណោះ អតីតនាយករដ្ឋមន្ត្រីថៃរូបនេះក៏បានបញ្ជាក់ដែរថា ថ្វីបើឪពុកនាងគឺលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រ ដែលជាស្ថាបនិកគណបក្សកំពុងជាប់ពន្ធនាគារ ជាករណីផ្តើមចេញពីរដ្ឋប្រហារ ដោយក្នុងនោះមានពាក្យចចាមអារ៉ាមថា បក្សភឿថៃដល់ទីបញ្ចប់ ឬមួយស្លាប់ នោះប្រាកដជាត្រូវផុតពូជហើយ។
ប៉ុន្តែកូនលោកថាក់ស៊ីន បែរជាអះអាងក្ដែងៗថា បើបក្សភឿថៃផុតពូជទៅ នោះវាផុតពូជយូរហើយ! គណបក្សនេះបានទទួលរងរដ្ឋប្រហារពីរលើករួចមកហើយ។ ជាពិសេស សមាជិកគណៈកម្មាធិការប្រតិបត្តិរបស់ខ្លួនជិត ២០០នាក់ត្រូវបានដកសិទ្ធិ និងប្រាំមួយនាក់ទៀតបានជាប់ឆ្នោតជានាយករដ្ឋមន្ត្រី។
ដោយឡែក នាយករដ្ឋមន្ត្រីបច្ចុប្បន្ន លោក Anutin Charnvirakul នៃគណបក្ស Bhumjaithai បានដឹកនាំរដ្ឋាភិបាលភាគតិច មុនការបោះឆ្នោតថ្មីត្រូវបានប្រារព្ធឡើង។ លោកត្រូវបានគេរំពឹងថានឹងរំលាយសភានៅដើមឆ្នាំ២០២៦ ដោយការបោះឆ្នោតទំនងជានឹងប្រព្រឹត្តទៅនៅខែមីនា ឬខែមេសាឆ្នាំក្រោយ៕
អត្ថបទ៖ សាង ស្រីល័ក្ខ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


