Connect with us

ព័ត៌មានអន្ដរជាតិ

ចិន និងម៉ាឡេស៊ី គ្រោងធ្វើសមយុទ្ធយោធារួមគ្នានៅខែតុលានេះ

បានផុស

នៅ

ប្រទេសចិន និងម៉ាឡេស៊ីនឹងធ្វើសមយុទ្ធយោធារួមគ្នាចាប់ពីថ្ងៃទី ១៥ ដល់ថ្ងៃទី ២៣ ខែតុលា នៅប្រទេសម៉ាឡេស៊ី និងដែនទឹកក្បែរនោះ ផ្តោតលើការសង្គ្រោះគ្រោះមហន្តរាយ បេសកកម្មជួយសង្គ្រោះ និងការការពារនាវាពីចោរសមុទ្រ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី០៩ខែតុលា។

(រូបភាព៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទាហានជាង១ពាន់ នាក់នឹងចូលរួម ក្នុងនោះមានជាង៧០០នាក់មកពីប្រទេសចិន រួមជាមួយនឹងនាវា ឧទ្ធម្ភាគចក្រ និងយន្តហោះគ្មានមនុស្សបើក។ គោលដៅ​គឺ​ជួយ​ប្រទេស​ទាំង​ពីរ​រៀន​ធ្វើ​ការ​ជាមួយ​គ្នា​ឱ្យ​បាន​ល្អ​ប្រសើរ និង​ដោះស្រាយ​ការ​គំរាម​កំហែង​​ដូច​ជា​គ្រោះ​មហន្តរាយ​ធម្មជាតិ ឬ​ឧក្រិដ្ឋកម្ម​សមុទ្រ។

ប្រទេស​អាស៊ាន​ផ្សេង​ទៀត​ក៏ត្រូវបាន​អញ្ជើញ​ឱ្យ​មកទស្សនា​សមយុទ្ធ​នេះដែរ ខណៈនេះ​ជា​លើក​ទី​ប្រាំមួយ​ហើយ​ដែល​ចិន​បាន​រៀបចំ​សមយុទ្ធ​បែប​នេះ​ជាមួយ​ប្រទេស​អាស៊ីអាគ្នេយ៍ ដែល​លើក​ចុងក្រោយបានធ្វើឡើង​នៅ​ឆ្នាំ​២០២៣ ជាមួយ​ប្រទេស​រួម​មាន កម្ពុជា ឡាវ ​ម៉ាឡេស៊ី ថៃ និង​វៀតណាម។

គួរបញ្ជាក់ថាសមយុទ្ធនេះធ្វើឡើងចំពេលភាពតានតឹងនៅតែមានកម្រិតខ្ពស់នៅក្នុងសមុទ្រចិនខាងត្បូង ដែលចិនកំពុងទាមទារ ប៉ុន្តែត្រួតលើគ្នាជាមួយតំបន់ដែលទាមទារដោយម៉ាឡេស៊ី និងប្រទេសដទៃទៀត។ ម៉ាឡេស៊ីក៏កំពុងរៀបចំធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិនៅចុងខែនេះ ដែលសន្តិភាពក្នុងតំបន់ និងជម្លោះសមុទ្រនឹងត្រូវបានលើកមកពិភាក្សាផងដែរ៕

សមយុទ្ធរបស់ចិនកាលពីឆ្នាំ២០២៣ (រូបភាព៖ Reuters)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម