ព័ត៌មានអន្ដរជាតិ
គ្រាប់ផ្លោងមីយ៉ាន់ម៉ា ធ្លាក់ត្រូវផ្ទះពលរដ្ឋថៃ ៨ខ្នង មនុស្សរត់ប្រសាចទាំងព្រលឹងចុងសក់
ការប្រយុទ្ធគ្នាក្នុងប្រទេសមីយ៉ាន់ម៉ា នៅតំបន់ជាប់ព្រំដែនថៃ កាន់តែខ្លាំងក្លាទៅៗ ដល់ថ្នាក់គ្រាប់ផ្លោងបានហោះចូលដីថៃ ធ្លាក់ចំផ្ទះពលរដ្ឋចំនួន៨ខ្នង បណ្តាលឲ្យអ្នកភូមិចលាចលភ័យខ្លួន រត់ប្រសាចដើម្បីគេចពីគ្រោះថ្នាក់។

យោងតាម Khaosod, ការប្រយុទ្ធគ្នាទ្រង់ទ្រាយធំនៅប្រទេសមីយ៉ាន់ម៉ារវាងកងកម្លាំងរដ្ឋាភិបាលសឹកជាមួយក្រុមឧទ្ទាមប្រឆាំង កើតឡើងកាលពីថ្ងៃព្រហស្បតិ៍ទី១៦ខែតុលាឆ្នាំ២០២៥ នៅចំណុចតំបន់សេដ្ឋកិច្ចពិសេស Tong Mei ស្ថិតក្នុងភូមិ Min La Pan ស្រុក Myawaddy នៃខេត្ត Myawaddy។
ភាគីជម្លោះឈានដល់ការប្រើប្រាស់អាវុធធុនធ្ងន់និងដ្រូន ខណៈទ័ពថ្មើរជើងមានគម្លាតពីគ្នាត្រឹម៤០០ម៉ែត្រប៉ុណ្ណោះ។ ការបាញ់តដៃគ្នាដ៏ក្តៅគគុក បណ្តាលឲ្យគ្រាប់ផ្លោង ហោះធ្លាយចូលដល់ដីថៃ ធ្លាក់ត្រូវផ្ទះពលរដ្ឋចំនួន៨ខ្នងនៅក្នុងភូមិ Huai Maha Wong ឃុំ Mahawan ស្រុក Mae Sot ខេត្ត Tak។

ដោយសារតែគ្រាប់ផ្លោង វាបង្កជាភាពវឹកវរនិងចលាចលក្នុងដីថៃ ដោយពលរដ្ឋត្រូវរត់ប្រសាចគេចគ្រាប់ ទៅរកកន្លែងសុវត្ថិភាពទាំងព្រលឹងចុងសក់។
កាលពីចុងខែកញ្ញា ការប្រយុទ្ធគ្នាដ៏ក្តៅគគុករវាងកងទ័ពរបបសឹកមីយ៉ាន់ម៉ាជាមួយក្រុមប្រឆាំងប្រដាប់អាវុធ ក៏បានរាលដាលចូលដីថៃដែរ ដោយមានគ្រាប់ផ្លោងបាញ់ធ្លាយចូលដល់ខេត្ត Tak។

គ្រាប់ផ្លោងនោះ គឺហោះចេញពីការប្រយុទ្ធគ្នាយ៉ាងក្តៅគគុកនៅក្រុង Lay Kay Kaw New ភាគខាងត្បូងតំបន់ Myawaddy នៃរដ្ឋ Karen។
យ៉ាងណាមិនមានរបាយការណ៍ពីជនរងគ្រោះនៅខាងដីថៃទេ ប៉ុន្តែកងទ័ពថៃក៏បានដាក់ពង្រាយនៅតាមព្រំដែនជាបន្តបន្ទាប់ ដើម្បីពង្រឹងសន្តិសុខ៕
អត្ថបទ៖ សុខ សុវណ្ណ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


