ព័ត៌មានអន្ដរជាតិ
វៀតណាមក្លាយជាទីតាំងផលិតកម្មថ្មីរបស់ Apple សម្រាប់គ្រឿងអេឡិចត្រូនិកក្នុងផ្ទះ
ក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិក Apple បានបោះជំហានដែលមិនធ្លាប់មាន ដោយបង្កើនការវិនិយោគនៅវៀតណាម តាមរយៈការដាក់ប្រទេសនេះជាទីតាំងផលិតកម្មចម្បង សម្រាប់ផលិតផលថ្មីៗ រួមទាំងកាមេរ៉ាសុវត្ថិភាពបំពាក់បញ្ញាសិប្បនិម្មិត (AI) និងគ្រឿងអេឡិចត្រូនិកក្នុងផ្ទះផ្សេងៗ។ នេះបើតាមការរាយការណ៍របស់សារព័ត៌មាន Bloomberg។

កាមេរ៉ាសុវត្ថិភាពបំពាក់ AI និងឧបករណ៍គ្រប់គ្រងផ្ទះឆ្លាតវៃ រំពឹងថានឹងចាប់ផ្ដើមផលិតកម្មនៅឆ្នាំ ២០២៦ ខណៈផលិតកម្មគ្រឿងអេឡិចត្រូនិករូបូត ដែលមានបំពាក់ម៉ូទ័រ និងឧបករណ៍ចាប់សញ្ញាសម្រាប់ចលនា (Tabletop Robot) រំពឹងថានឹងចាប់ផ្ដើមនៅឆ្នាំ ២០២៧។
ការផលិតផលិតផលថ្មីទាំង៣មុខនៅវៀតណាម បង្ហាញពីការផ្លាស់ប្ដូរយុទ្ធសាស្រ្តផលិតកម្មដ៏សំខាន់របស់ក្រុមហ៊ុន Apple ដែលកន្លងមក តែងតែផលិតឧបករណ៍ថ្មីៗនៅប្រទេសចិនមុនគេសិន មុនពេលពង្រាយផលិតកម្មទៅកាន់ប្រទេសដទៃ។
ក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិកដដែល នឹងចាប់ដៃគូជាមួយក្រុមហ៊៊ុនផលិតរថយន្តអគ្គិសនីចិន BYD លើខ្សែច្រវ៉ាក់ផ្គត់ផ្គង់ ហាដវែរ (Hardware) របស់ Apple ។ BYD នឹងគ្រប់គ្រងការដំឡើងចុងក្រោយ ការធ្វើតេស្ត និងការវេចខ្ចប់ឧបករណ៍ ដោយរៀបចំវាសម្រាប់ការដឹកជញ្ជូនទៅកាន់អតិថិជន និងហាងលក់រាយ។

អស់រយៈពេលជាច្រើនឆ្នាំមកហើយ វៀតណាមគឺជាមជ្ឈមណ្ឌលផលិតកម្មសម្រាប់ផលិតផលអេឡិចត្រូនិករបស់ Apple ផ្សេងៗ រួមទាំង AirPods, Apple Watch, iPad, Mac និង HomePod ជាដើម។ អ្នកវិភាគមកពីកាសែត Nikkei និងសារព័ត៌មាន Bloomberg បានកត់សម្គាល់ថា វៀតណាមកំពុងប្រែពី «ផ្កាយរណបឧស្សាហកម្ម» ទៅជា «មជ្ឈមណ្ឌលបច្ចេកវិទ្យា» ដែលមានសមត្ថភាពរួមចំណែកយ៉ាងស៊ីជម្រៅក្នុងវិស័យឌីហ្សាញវិស្វកម្ម និងការកំណត់យកផលិតផល (Product Validation)។
មែនទែនទៅ ការចាប់ផ្ដើមផលិតកម្មផលិតផលថ្មីនៅវៀតណាម ឆ្លុះបញ្ចាំងសំខាន់មួយ គឺការងាកចេញពីការពឹងផ្អែកលើផលិតកម្មនៅចិន ក្នុងបរិបទនៃភាពតានតឹងពាណិជ្ជកម្មអាមេរិក-ចិន។
អាមេរិកដាក់ពន្ធ ២០ ភាគរយ លើទំនិញវៀតណាម ខណៈខ្ពស់ជាង ១០០ ភាគរយ លើចិន។ អ្នកជំនាញជឿថា ការផលិតឧបករណ៍ប្រើប្រាស់ក្នុងផ្ទះបំពាក់ AI ជំនាន់ថ្មី នៅវៀតណាមរបស់ Apple នឹងក្លាយជាការធ្វើតេស្ត ដើម្បីកំណត់ថាតើវៀតណាមអាចវិវត្តទៅជាមជ្ឈមណ្ឌលបច្ចេកវិទ្យាដែរឬយ៉ាងណា ខណៈបច្ចុប្បន្ន វៀតណាមលេចធ្លោខាងទីតាំងដំឡើងដែលត្រូវចំណាយទាប។ ប្រសិនបើជោគជ័យ វាអាចជាការត្រួសត្រាយផ្លូវសម្រាប់ការស្រាវជ្រាវ និងការអភិវឌ្ឍន៍ និងការសាកល្បងបច្ចេកវិទ្យាផ្សេងៗដោយផ្ទាល់នាពេលអនាគត នៅប្រទេសនេះ៕
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


