Connect with us

ព័ត៌មានជាតិ

ស្ត្រីម្នាក់ទៀតស្លាប់ដោយសារជំងឺកូវីដ១៩

បានផុស

នៅ

ស្ត្រីខ្មែរអាយុ ៦១ ឆ្នាំម្នាក់ទៀតបានស្លាប់បាត់បង់ជីវិតនៅមន្ទីរពេទ្យហ្លួងម៉ែ នៅវេលាម៉ោង ១៨៖៣០ នាទី ថ្ងៃទី ១១ ខែមេសា បន្ទាប់ពីចូលសម្រាកនៅមន្ទីរពេទ្យរយៈពេល ១២ ថ្ងៃ។

ស្ត្រីជនជាតិខ្មែររូបនេះ រស់នៅសង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ បានរកឃើញវិជ្ជមានជំងឺកូវីដ១៩ ហើយបានចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យហ្លួងម៉ែ នៅថ្ងៃទី ៣០ ខែមីនា ឆ្នាំ ២០២១។

ដោយសារស្ថានភាពអ្នកជំងឺមានស្ថានភាពធ្ងន់ធ្ងរ ហត់ដង្ហក់ខ្លាំង និងជំងឺទឹកនោមផ្អែមប្រចាំកាយផង ក្រុមគ្រូពេទ្យបានជួយសង្គ្រោះតាមលក្ខណៈបច្ចេកទេស ដោយធ្វើចលនាបេះដូង និងបានប្រើប្រាស់ម៉ាស៊ិនជំនួយដង្ហើម ប៉ុន្តែនៅតែមិនអាចជួយសង្គ្រោះអ្នកជំងឺបាន៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម