ព័ត៌មានអន្ដរជាតិ
ក្រោយរកឃើញតម្រុយមួយចំនួន កូរ៉េខាងត្បូងបន្តចាក់វ៉ាក់សាំង AstraZeneca កាន់តែធំ
រដ្ឋាភិបាលកូរ៉េខាងត្បូងបានសម្រេចចិត្តបន្តចាក់វ៉ាក់សាំង AstraZeneca សម្រាប់មនុស្សដែលមានអាយុពី ៣០ ទៅ ៥៩ ឆ្នាំចាប់ពីថ្ងៃចន្ទនេះទៅ បន្ទាប់ពីបានបញ្ចប់ការត្រួតពិនិត្យលើសុវត្ថិភាព ។
កន្លងមកប្រទេសកូរ៉េខាងត្បូងបានផ្អាកការចាក់វ៉ាក់សាំងនេះសម្រាប់មនុស្សដែលមានអាយុក្រោម ៦០ ឆ្នាំ ។

ប៉ុន្តែរដ្ឋាភិបាលបានប្រកាសកាលពីថ្ងៃអាទិត្យថា វាមានសារៈសំខាន់ណាស់ក្នុងការជំរុញការចាក់វ៉ាក់សាំង និងកាត់បន្ថយចំនួននៃការស្លាប់ និងការឆ្លងដែលទាក់ទងនឹងជំងឺកូវីដ ១៩ ។
រដ្ឋាភិបាលកូរ៉េខាងត្បូងបានបន្តការចាក់វ៉ាក់សាំង AstraZeneca នេះវិញ បន្ទាប់ពីនិយតករសហភាពអ៊ឺរ៉ុប និងអង់គ្លេសបានបង្ហាញថា អត្ថប្រយោជន៍នៃការចាក់វ៉ាក់សាំងនេះមានច្រើនជាងហានិភ័យ ។

ទីក្រុងសេអ៊ូលបាននិយាយថា វ៉ាក់សាំងនេះនឹងមិនត្រូវចាក់ចំពោះមនុស្សអាយុក្រោម ៣០ ឆ្នាំនោះទេ ព្រោះហានិភ័យសម្រាប់ក្រុមមនុស្សវ័យក្មេងមានចំនួនច្រើនជាងអត្ថប្រយោជន៍ ។
ទន្ទឹមនោះរដ្ឋាភិបាលក៏បានសន្យាថានឹងបង្កើតយន្តការសម្រាប់ការរក និងព្យាបាលករណីកំណកឈាម និងផ្តល់ព័ត៌មានពីបញ្ហានេះឲ្យបានឆាប់រហ័សផងដែរ ។

រហូតមកដល់ពេលនេះមនុស្សជាង ១.១៥ លាននាក់នៅក្នុងប្រទេសកូរ៉េខាងត្បូងបានចាក់វ៉ាក់សាំងយ៉ាងហោចណាស់មួយដូសប្រឆាំងនឹងវីរុសនេះ ។ វ៉ាក់សាំងដែលត្រូវបានបង្កើតរួមគ្នាដោយក្រុមហ៊ុន AstraZeneca និងសាកលវិទ្យាល័យ Oxford មានចំនួន ៧៥ ភាគរយនៃដូសដែលត្រូវបានចាក់ក្នុងប្រទេសកូរ៉េខាងត្បូង ។
គួរបញ្ជាក់ថា គិតត្រឹមពេលនេះប្រទេសកូរ៉េខាងត្បូងមានអ្នកឆ្លងជំងឺកូវីដ ១៩ សរុប ១១០,១៤៦ ករណី និងមានអ្នកស្លាប់ចំនួន ១,៧៧០ នាក់ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
ចុចអាន ៖ ដំណឹងល្អ! អ្នកវិទ្យាសាស្ត្ររកឃើញតម្រុយមួយចំនួនទាក់ទងនឹងករណីកកឈាមនៃវ៉ាក់សាំង AstraZeneca
ចុចអាន ៖ ប្រទេសមួយចំនួនដាក់កំហិតប្រើប្រាស់វ៉ាក់សាំង AstraZeneca ក្រោយមានករណីកកឈាមដ៏កម្រ

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានជាតិ១៣ ម៉ោង ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម១៥ ម៉ោង ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន