Connect with us

ជីវិតកម្សាន្ដ

ម្ចាស់មកុដ MUC អះអាងឆន្ទ:ថា ត្រូវតែឱ្យកម្ពុជាមានឈ្មោះឈរលើឆាកប្រកួតអន្តរជាតិ ខណៈរៀបចំធ្វើនៅថៃ

បានផុស

នៅ

កៀកថ្ងៃចេញទៅប្រកួតលើឆាកអន្តរជាតិក្នុងពេលឆាប់ៗខាងមុខនេះ ម្ចាស់មកុដ Miss Universe Cambodia 2025 អ្នកនាង ថៃ នារីសុជាតា ហៅ ហ្វីយ៉ាតា បានអះអាងពីគោលបំណងក៏ដូចជាឆន្ទ:របស់ខ្លួនថា ការចេញនៅប្រទេសថៃ គឺក្នុងនាមជាកូនខ្មែរ និងជាស្ត្រីជំនាន់ថ្មីនៃកម្ពុជា ត្រូវតែឱ្យកម្ពុជាមានឈ្មោះឈរលើឆាកប្រកួតអន្តរជាតិ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ម្ចាស់មកុដ Miss Universe Cambodia 2025 រូបនេះកាលពីថ្មីៗកន្លងទៅក៏ធ្លាប់បានបញ្ជាក់ឲ្យដឹងពីជំហររបស់ខ្លួនដែរថា “ទោះបីមានរឿងអ្វីគឺគ្មានអ្វីអាចបញ្ឈប់នាងបានទេ ព្រោះនាងដើរឆ្លងកាត់ព្យុះភ្លៀងមកជាច្រើនហើយតែនាងនៅតែអាចឈរធ្វើជាម្លប់សម្រាប់ខ្លួនឯង”។

ជាថ្មីម្តងទៀត ហ្វីយ៉ាតា បានឲ្យដឹងថា “សំបុត្រធ្វើដំណើរទៅកាន់ចក្រវាលត្រូវបានកក់រួចរាល់ហើយខ្ញុំដើរចូលទៅក្នុងនាមជាកូនខ្មែរ ជាស្ត្រីជំនាន់ថ្មីនៃកម្ពុជា ខ្ញុំស្មោះត្រង់ពិត ហើយប្រទេសជាតិខ្មែរខ្ញុំ គឺត្រូវតែមានឈ្មោះឈរលើឆាក international ព្រោះពិភពលោកនេះធំណាស់ហើយនៅមានមនុស្សជាច្រើនទៀតដែលមិនទាន់ស្គាល់ពីកម្ពុជាយើងច្បាស់រឿងអ្វីយើងត្រូវឈប់ត្រឹមនេះ”។

គួរបញ្ជាក់ថាគិតមកដល់ពេលនេះអ្នកនាង ថៃ នារីសុ ជាតា ហៅ ហ្វីយ៉ាតា បានក្លាយជាម្ចាស់មកុដនៃកម្មវិធី Miss Universe Cambodia 2025 មានរយ:ពេលជាង១ខែហើយ ខណ:ដែលរាជិនីម្ចាស់មកុដ MUC រូបនេះក៏ត្រៀមខ្លួនតំណាងឱ្យកម្ពុជាដើម្បីចូលរួមប្រកួតលើឆាកអន្តរជាតិ Miss Universe ឆាប់ៗខាងមុខផងដែរ៕ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម