ព័ត៌មានអន្ដរជាតិ
នោះ! ផ្ទុះភ្នំភ្លើងលើកោះមួយ នាយករដ្ឋមន្រ្តីចេញបញ្ជា ឲ្យជម្លៀសតែអ្នក ចាក់វ៉ាក់សាំងកូវីដរួចហើយប៉ុណ្ណោះ
ប្រជាជនដែលកំពុងស្វែងរកទីទួលសុវត្ថិភាព បន្ទាប់ពីការផ្ទុះភ្នំភ្លើងនៅលើកោះការ៉ាប៊ីនមួយ ត្រូវបានគេប្រាប់ថា ពួកគេអាចត្រូវបានជម្លៀសទៅកាន់នាវាទេសចរណ៍ប្រសិនបើពួកគេ ជាអ្នកដែលចាក់វ៉ាក់សាំងកូវីដរួច។
មនុស្សជាង១៦,០០០នាក់នៅលើកោះ St Vincent ត្រូវបានបង្ខំឲ្យចាកចេញពីផ្ទះសម្បែងរបស់ពួកគេ បន្ទាប់ពីភ្នំភ្លើង La Soufrière បានផ្ទុះឡើងជាលើកដំបូងក្នុងរយៈពេល ៤២ឆ្នាំ។
ដំបូងឡើយ ភ្នំភ្លើងនេះ បានចាប់ផ្តើមបាញ់ផ្សែងនិងផេះចូលទៅក្នុងអាកាស កាលពីព្រឹកថ្ងៃសុក្រ។
កាសែត The Sun បានរាយការណ៍ថា តំបន់ភាគច្រើននៃកោះនេះ ត្រូវបានគ្របដណ្ដប់ទៅដោយផេះភ្នំភ្លើង ហើយគ្មានអគ្គិសនីឬទឹកស្អាតប្រើប្រាស់ទេ ដូច្នេះប្រជាជនកំពុងត្រូវបានគេជម្លៀសទៅកាន់នាវាកម្សាន្តនិងតំបន់ដែលមានសុវត្ថិភាពជាងនេះ។
ប៉ុន្តែ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃសុក្រ នាយករដ្ឋមន្រ្តីកោះ St Vincent លោក Ralph Gonsalves បាននិយាយថា មានតែអ្នកដែលត្រូវបានចាក់វ៉ាក់សាំងកូវីដរួចហើយប៉ុណ្ណោះ ដែលនឹងត្រូវបានអនុញ្ញាតឲ្យចូលទៅក្នុងនាវា។
លោកបាននិយាយថា “ប្រធានផ្នែកវេជ្ជសាស្ត្រ នឹងកំណត់អត្តសញ្ញាណមនុស្សដែលបានចាក់វ៉ាក់សាំងរួចហើយ ដូច្នេះយើងអាចទទួលពួកគេនៅលើនាវាបាន”។
លោក Gonsalves បានឲ្យដឹងថា មនុស្សរាប់ពាន់នាក់ដែលមិនចាក់វ៉ាក់សាំង នឹងស្ថិតនៅលើដីគោក ហើយពួកគេភាគច្រើនកំពុងស្នាក់នៅតាមសណ្ឋាគារឬជម្រក នៅក្នុងតំបន់សុវត្ថិភាព។
គួរបញ្ជាក់ថា ការផ្ទុះលើកចុងក្រោយបំផុតរបស់ភ្នំភ្លើង La Soufrière នៅលើកោះ St Vincent និង Grenadines គឺកាលពីឆ្នាំ១៩៧៩ ហើយវាបានបង្កការខូចខាតគិតជាទឹកប្រាក់ប្រមាណ១០០លានដុល្លារអាមេរិក៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Daily Star
ចុចអាន៖ ភ្នំភ្លើងផ្ទុះឡើងក្បែររដ្ឋធានីរបស់ អ៊ីស្លង់ ក្រោយរញ្ជួយដីជាង៥ម៉ឺនដង ក្នុងរយៈពេលបីសប្តាហ៍
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


