ព័ត៌មានជាតិ
ព្រះមហាក្សត្រនឹងយាងបំពេញទស្សនកិច្ចនៅប្រទេសហុងគ្រីដើមឆ្នាំ២០២៦
ព្រះមហាក្សត្រកម្ពុជា សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី នឹងគ្រោងយាងព្រះរាជដំណើរទស្សនកិច្ចនៅប្រទេសហុងគ្រី នាដើមឆ្នាំ២០២៦ខាងមុន។ នេះបើតាមការចុះផ្សាយដោយរដ្ឋសភាកម្ពុជានៅថ្ងៃទី២៨ ខែតុលានេះ។

សភាកម្ពុជាបានដកស្រង់ប្រសាសន៍របស់ប្រធានសភាហុងគ្រីលោក ឡាស្លូ កូវឺរ (Laszlo Kover) ដែលបានជម្រាបដល់ប្រធានសភាកម្ពុជា ឃួន សុដារី ក្នុងពេលសម្ដេចធ្វើទស្សនកិច្ចថា៖ «ប្រទេសហុងគ្រី កំពុងត្រៀមរៀបចំថ្វាយបដិសណ្ឋារកិច្ច ព្រះរាជដំណើរទស្សនកិច្ចរបស់ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅប្រទេសហុងគ្រី នាដើមឆ្នាំ២០២៦ខាង មុខនេះ»។
នៅមិនទាន់មានព័ត៌មានលំអិតយ៉ាងណាពីដំណើរទស្សនកិច្ចរបស់ព្រះមហាក្សត្រកម្ពុជាទៅប្រទេសហុងគ្រីនៅដើមឆ្នាំក្រោយនោះទេ។

ប្រទេសហុងគ្រីគឺជាមិត្តជិតស្និទ្ធបំផុតមួយរបស់កម្ពុជានៅទ្វីបអឺរ៉ុបដែលបានជួយកម្ពុជាជាបន្តបន្ទាប់តាំងពីឆ្នាំ១៩៧៩ ជាប្រទេស១ក្នុងចំណោម៥ដំបូងគេដែលទទួលស្គាល់សាធារណរដ្ឋប្រជាមានិតកម្ពុជាច្រានចោលរដ្ឋាភិបាលខ្មែរក្រហម។ ប្រទេសនេះក៏បញ្ជូនកងទ័ពមួកខៀវមកការពារសន្តិសុខកម្ពុជានៅឆ្នាំ១៩៩២ផងដែរ ហើយក៏ជាប្រទេសនៅអឺរ៉ុបដែលជួយគាំទ្រដល់កម្ពុជាក្នុងបញ្ហា EBA និងតែងតែផ្ដល់អាហារូបករណ៍ដល់និស្សិតកម្ពុជាដើម្បីឱ្យបានទៅសិក្សា។
គិតរហូតមកដល់ពេលនេះទំនាក់ទំនងកម្ពុជា-ហុងគ្រី មានរយៈពេល៦៩ឆ្នាំហើយ ក្នុងខួបអនុស្សាវរីយ៍លើកទី៦៥នៃទំនាក់ទំនង អតីតនាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា «ទំនាក់ទំនងកម្ពុជា–ហុងគ្រី ផ្អែកលើការជឿទុកចិត្តគ្នា និងសហប្រតិបត្តិការ យ៉ាងជិតស្និទ្ធ»៕
អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


