ព័ត៌មានអន្ដរជាតិ
សោកនាដកម្មនិងអំពើប្រល័យពូជសាសន៍ដ៏សាហាវឃោរឃៅបំផុត កំពុងកើតឡើងនៅ ស៊ូដង់
អំពើប្រល័យពូជសាសន៍ថ្មីបានកើតឡើងនៅប្រទេសស៊ូដង់ ដោយមានការសម្លាប់រង្គាលឥតក្តីមេត្តា ខណៈមនុស្សរាប់ម៉ឺននាក់ ត្រូវបានប្រល័យដោយគ្មានទោសកំហុស ជាពិសេសកុមារដែលគ្នាមិនដឹងអី។

ជម្លោះក្នុងប្រទេសនេះបានផ្ទុះឡើងនៅខែមេសាឆ្នាំ២០២៣ រវាងកងកម្លាំងប្រដាប់អាវុធស៊ូដង់ (SAF) និងកងកម្លាំងគាំទ្ររហ័ស (RSF)។ RSF និងកងជីវពលសម្ព័ន្ធមិត្តរបស់ពួកគេ កំពុងតាមកម្ចាត់ក្រុមជនជាតិភាគតិចដូចជា Fur, Masalit និង Zaghawa។
តាមការផ្សាយរបស់ Al Jazeera កាលពីថ្ងៃសៅរ៍ទី១ខែវិច្ឆិកាឆ្នាំ២០២៥ ពួកគេបានសម្លាប់ប្រជាជនដោយមិនរើសមុខនៅតាមមូលដ្ឋាន ដូចជានៅ Kordofan, North Darfur និង Tawila ខណៈតួលេខពីអង្គការសហប្រជាជាតិ ប៉ាន់ស្មានថា មនុស្សជាង ១៥០ ០០០នាក់បានស្លាប់និង ១៤លាននាក់ផ្លាស់ទីលំនៅ។ ក្រៅពីការសម្លាប់ ក៏មានសេចក្តីរាយការណ៍ថា RSF បានចាប់រំលោភស្រ្តី ធ្វើទារុណកម្មគ្រប់ទម្រង់និងប្រព្រឹត្តអំពើឃោរឃៅជាច្រើនទៀតផងដែរ។

ទង្វើរបស់ RSF គឺជា «អំពើប្រល័យពូជសាសន៍» ហើយតួលេខជនភៀសខ្លួន បានក្លាយជាវិបត្តិមនុស្សធម៌ដ៏អាក្រក់បំផុតមួយ របស់ពិភពលោក។
ពលរដ្ឋមួយចំនួនបានប្រាប់ភ្នាក់ងារសារព័ត៌មានថា ស្ថានភាពប្រៀបបាននឹងឋាននរក ពួកគេសឹងតែមិនអាចរត់គេចពីសេចក្តីស្លាប់បាន។ អ្នកខ្លះត្រូវយោធាឃុំខ្លួន ដើម្បីទារប្រាក់លោះចន្លោះពីជាង ៨ ០០០ទៅ ៥០ ០០០ដុល្លារអាមេរិក។ អ្នកខ្លះទៀតនិយាយថា ពួកគេឃើញយោធាធ្វើទារុណកម្មនិងសម្លាប់អ្នកទោស ដោយដាក់ឲ្យរថយន្តកិន។

ទន្ទឹមនោះ បើយោងតាមរបាយការណ៍របស់មូលនិធិសហប្រជាជាតិសម្រាប់ប្រជាជន (UNFPA), សោកនាដកម្មដ៏សាហាវបំផុតមួយគឺបានកើតឡើងនៅថ្ងៃទី២៩ខែតុលា ពេលដែលក្រុមអ្នកប្រយុទ្ធ RSF ចូលមន្ទីរពេទ្យសម្ភព El-Fasher សម្លាប់មនុស្ស៤៦០នាក់។ យ៉ាងណា អ្នកនៅកន្លែងកើតហេតុប្រាប់ថា តួលេខមនុស្សស្លាប់ពិតប្រាកដគឺខ្ពស់ជាងនេះឆ្ងាយណាស់។
ជុំវិញបញ្ហានេះ អ្នកនាំពាក្យអង្គការសុខភាពពិភពលោក (WHO) លោក លោក Christian Lindmeier បានប្រាប់ទូរទស្សន៍ DW ថា ស្ថានភាពមនុស្សធម៌នៅទីក្រុងមួយទៀតគឺ El-Fasher កាន់តែអាក្រក់ទៅៗហើយ បន្ទាប់ពី RSF ដណ្ដើមបានទីក្រុងនេះ និងសម្លាប់ជនស៊ីវិលយ៉ាងរង្គាល។ លោកព្រមានថា ស៊ូដង់កំពុងជួបប្រទះវិបត្តិផ្ទួនៗក្នុងពេលដំណាលគ្នា រួមទាំងការផ្ទុះឡើងនៃជំងឺជាច្រើនផងដែរ។ ដូច្នេះពិភពលោក ត្រូវធ្វើអ្វីបន្ថែមទៀត ដើម្បីបញ្ឈប់អំពើប្រល័យពូជសាសន៍នៅស៊ូដង់៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ មនុស្សជាង១៥០០នាក់ស្លាប់និងរាប់ម៉ឺននាក់ភៀសខ្លួន ដោយសារការប្រយុទ្ធគ្នានៅស៊ូដង់
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


