Connect with us

ព័ត៌មានអន្ដរជាតិ

មនុស្សជាង១៥០០នាក់ស្លាប់និងរាប់ម៉ឺននាក់ភៀសខ្លួន ដោយសារការប្រយុទ្ធគ្នានៅស៊ូដង់

បានផុស

នៅ

មនុស្សរាប់ពាន់នាក់កំពុងរត់គេចពីរដ្ឋ North Kordofan ប្រទេសស៊ូដង់ ដោយសារការប្រយុទ្ធគ្នារវាងកងកម្លាំងគាំទ្ររហ័ស (RSF) និងកងទ័ពស៊ូដង់ (SAF) កាន់តែឃោរឃៅ និងសម្លាប់មនុស្សប្រមាណ១៥០០នាក់ក្នុងរយៈពេលតែប៉ុន្មានថ្ងៃប៉ុណ្ណោះ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Al Jazeera នៅថ្ងៃទី០១ ខែវិច្ឆិកា ។

(រូបភាព៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បណ្តាញគ្រូពេទ្យស៊ូដង់ បានឲ្យដឹងថាមនុស្សជាង ៤៥០០ នាក់បានរត់គេចខ្លួនចេញពីទីក្រុង Bara ក្នុងរដ្ឋ North Kordofan បន្ទាប់ពីកងកម្លាំងគាំទ្ររហ័ស (RSF) បានគ្រប់គ្រងម្តងទៀត ខណៈដែលមនុស្សជាច្រើនទៀតនៅតែជាប់គាំងរស់នៅយ៉ាងលំបាក ដោយសារគ្មានអាហារ ទឹក និងទីជម្រក។

កងកម្លាំង RSF ត្រូវបានចោទប្រកាន់ពីបទសម្លាប់ជនស៊ីវិលជាច្រើននាក់ និងដុតបំផ្លាញភូមិនានា។ នៅទីក្រុង El-Fasher រដ្ឋ Darfur កងកម្លាំង RSF បានសម្លាប់មនុស្សជាង ១៥០០ នាក់ និងវាយប្រហារមន្ទីរពេទ្យ និងផ្ទះសម្បែងប្រជាជនស៊ីវិល។ អង្គការសហប្រជាជាតិនិយាយថា ស្ថានភាពនៅក្នុងប្រទេសស៊ូដង់គឺអាក្រក់ខ្លាំងណាស់ ដោយមនុស្សជាង ៦២,០០០ នាក់ត្រូវបានបង្ខំឱ្យចាកចេញពីផ្ទះរបស់ពួកគេថ្មីៗនេះ។

(រូបភាព៖ Reuters)

គួរបញ្ជាក់ថា ចាប់តាំងពីសង្គ្រាមនេះបានចាប់ផ្តើមនៅឆ្នាំ ២០២៣ កងកម្លាំងគាំទ្ររហ័ស និងកងទ័ពស៊ូដង់ បានសម្លាប់មនុស្សរាប់ម៉ឺននាក់ និងបង្ខំមនុស្សប្រហែល ១២ លាននាក់ដែលស្មើនឹងមួយភាគបួននៃប្រជាជនទាំងអស់ឱ្យភៀសខ្លួនចេញពីផ្ទះ។ អ្នកជំនាញព្រមានថា ប្រសិនបើអំពើហិង្សានៅតែបន្ត តំបន់ជាច្រើនទៀតដូចជារដ្ឋ North Kordofan អាចប្រឈមនឹងការបំផ្លិចបំផ្លាញដូចគ្នានឹងរដ្ឋ Darfurដែរ៕

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម