ព័ត៌មានអន្ដរជាតិ
គ្រួសារមហាសេដ្ឋីវៀតណាមបើកក្រុមហ៊ុនផលិតបច្ចេកវិទ្យាអវកាស រួមទាំងយន្តហោះ
មហាសេដ្ឋីដែលមានបំផុតនៅប្រទេសវៀតណាម លោក Pham Nhat Vuong និងកូនប្រុស ២ នាក់របស់លោក បានបង្កើតក្រុមហ៊ុន Vinspace ដែលផ្តោតលើការស្រាវជ្រាវវិទ្យាសាស្ត្រ និងការអភិវឌ្ឍបច្ចេកវិទ្យា។ នេះបើតាមការចុះផ្សាយរបស់កាសែត Tuoi Tre។

ក្រៅពីនេះ Vinspace ក៏នឹងរាប់បញ្ចូលទាំងបច្ចេកវិទ្យាអវកាស រួមទាំងការដឹកជញ្ជូនទំនិញតាមផ្លូវអាកាស ការផលិតយន្តហោះ និងយានអវកាស និងទូរគមនាគមន៍ផ្កាយរណប។
យោងតាមការិយាល័យចុះបញ្ជីអាជីវកម្មក្រុងហាណូយ ក្រុមហ៊ុន Vinspace ត្រូវបានបង្កើតឡើងជាផ្លូវការនៅថ្ងៃទី ៣ ខែវិច្ឆិកា នៅក្នុងតំបន់ Vinhomes Riverside នៃសង្កាត់ Phuc Loi។
ក្រុមហ៊ុននេះមានដើមទុនចុះបញ្ជីចំនួន៣០០ ប៊ីលានដុង (១១,៤ លានដុល្លារអាមេរិក)។ Vingroup ដែលជាក្រុមហ៊ុនធំរបស់លោក Pham Nhat Vuong រួមចំណែក ១៩% ឬស្មើនឹង ៥៧ ប៊ីលានដុង (២,២ លានដុល្លារអាមេរិក) ខណៈលោក Pham Nhat Vuong កាន់កាប់ភាគហ៊ុនធំជាងគេ ៧១%។ កូនប្រុស២នាក់របស់លោក ២ នាក់ទៀត កាន់កាប់ ៥%រៀងៗខ្លួន។
ពាក់ព័ន្ធនឹងផលិតកម្មយន្តហោះ ឬបច្ចេកវិទ្យាអវកាសយ៉ាងណានោះ គេមិនទាន់ឃើញមានសេចក្ដីរាយការណ៍ណាមួយស្ដីពីផលិតកម្ម ការរចនាបច្ចេកវិទ្យា និងពេលវេលាចាប់ផ្ដើមផលិតនៅឡើយទេ៕
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


