Connect with us

ព័ត៌មានអន្ដរជាតិ

ប្រជាជនថៃ កំពុងភ័យខ្លួន ព្រោះស្ថានភាពទំនប់ធំៗ កាន់តែមិនស្រួល

បានផុស

នៅ

ប្រជាជនថៃរស់នៅតាមតំបន់មួយចំនួនកំពុងភ័យខ្លួន ព្រោះតែទំនប់នានាជិតលែងទប់ទឹកជាប់ហើយ ក្នុងនោះក៏មានទំនប់ Bhumibol នៅក្នុងខេត្ត Tak ផងដែរ។

(រូបថត៖ The Nation)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការផ្សាយរបស់ Bangkok Post កាលពីថ្ងៃអង្គារទី១១ខែវិច្ឆិកាឆ្នាំ២០២៥ ប្រជាពលរដ្ឋនៅតាមតំបន់ក្រោមទំនប់កំពុងបង្ហាញក្តីបារម្ភនិងត្រៀមលក្ខណៈព្រោះថា បើភ្លៀងនៅតែបន្តធ្លាក់ឥតឈប់ ទំនប់នឹងទម្លាយទឹកចេញបន្ថែម បង្កជាគ្រោះទឹកជំនន់ធ្ងន់ធ្ងរជាក់ជាមិនខាន។

មានតែការរំដោះទឹកចេញប៉ុណ្ណោះ ទើបអាចជួយទំនប់បាន បើមិនដូច្នោះទំនប់អាចប្រឈមនឹងហានិភ័យបាក់ធ្លាយ បង្កគ្រោះថ្នាក់កាន់តែធំធេង។

ជុំវិញបញ្ហានេះ នាយកដ្ឋានធារាសាស្រ្តថៃ កំពុងតាមដានស្ថានភាព និងប្រុងជើងការខ្ពស់ ត្រៀមចាត់វិធានការចាំបាច់ ដើម្បីឆ្លើយតបទៅនឹងគ្រោះអាសន្ន។

(រូបថត៖ Bangkok Post)

តាមរបាយការណ៍មុននេះ ទំនប់៣របស់ថៃសុទ្ធតែស្តុកទឹកជិតដល់កម្រិត ដូចជា Bhumibol (៩៩%), Sirikit (៩៨%) និង Pa Sak Jolasid (៩៧%) ចំណែកទំនប់មួយទៀតគឺ Khwae Noi បានស្តុកលើសកម្រិតទៅហើយពោលគឺ ១០១%។

កម្ពស់ទឹកបានហក់ឡើងខ្ពស់ក្នុងរយៈពេលប៉ុន្មានសប្តាហ៍មកនេះ ដោយសារតែភ្លៀងធ្លាក់ឥតឈប់ជាឥទ្ធិពលនៃព្យុះជាបន្តបន្ទាប់ បង្កជាទឹកជំនន់នៅទីក្រុងបាងកក និងខេត្តភាគខាងជើងដូចជា Phrae, Nan, Chiang Rai, Sukhothai និង Lampang។

លើសពីនេះ ខេត្តចំនួន៧ ដូចជា Chainat, Singburi, Ang Thong, Suphanburi, Phra Nakhon Si Ayutthaya, Saraburi និង Pathum Thani បានប្រកាសអាសន្នទឹកជំនន់ឈានដល់ពណ៌ក្រហម ដែលជាកម្រិតធ្ងន់ធ្ងរបំផុតរួចទៅហើយ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ២ថ្ងៃទៀត បាងកក អាចប្រឈមការលិចលង់ធ្ងន់ធ្ងរ ព្រោះទឹកទម្លាយចេញពីទំនប់ចៅប្រាយ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម