ព័ត៌មានអន្ដរជាតិ
មនុស្សស្លាប់ដោយសារគ្រោះទឹកជំនន់ដ៏សាហាវនៅ អយុធ្យា បន្តកើនឡើង
មិនធូរស្រាលទេ តែគ្រោះទឹកជំនន់នៅខេត្តអយុធ្យា កាន់តែសាហាវទៅៗ ដោយសម្លាប់មនុស្សច្រើនឡើងៗ និងបង្កការខូចខាតទ្រង់ទ្រាយធំ។

តាមសេចក្តីរាយការណ៍របស់ Amarin នៅថ្ងៃសុក្រទី១៤ខែវិច្ឆិកាឆ្នាំ២០២៥ តួលេខមនុស្សស្លាប់ដោយទឹកជំនន់នៅអយុធ្យា បានហក់ឡើងដល់១៥នាក់ហើយ។

ដោយសារតែការបញ្ចេញទឹកកម្រិតខ្ពស់ ២ ៩០០ម៉ែត្រគូបក្នុងមួយវិនាទី ពីទំនប់ចៅប្រាយ៉ា ជំនន់បានជន់លិចផ្ទះប៉ះពាល់មនុស្ស៦២ ៣៤៨គ្រួសារក្នុង៩៤៧ភូមិ ១៤៣ឃុំ ១១ស្រុក ជាពិសេសស្រុក Sena, Phak Hai, Bang Ban, Bang Sai និង Phra Nakhon Si Ayutthaya។

ខេត្តអយុធ្យា រងការជន់លិចខ្លាំងមែនទែន ពោលគឺឈានដល់កម្រិតធ្ងន់ធ្ងរខុសពីរាល់ឆ្នាំ ដោយប៉ះពាល់សូម្បីប្រាសាទបុរាណ។ កាលពីសប្តាហ៍មុន ប្រាសាទបុរាណ Choeng Tha ដែលសាងសង់ក្នុងសម័យអាយុធ្យា និងត្រូវបានចុះបញ្ជីជាទីតាំងបុរាណវិទ្យា ត្រូវទឹកលិចជម្រៅមួយម៉ែត្រ ហើយឥឡូវនេះ ទឹកឡើងកាន់តែខ្លាំងព្រោះតែការទម្លាយទឹកចេញពីទំនប់ចៅប្រាយ៉ា។

ឆ្នាំនេះទូទាំងប្រទេសថៃ ត្រូវវាយប្រហារយ៉ាងដំណំដោយសារព្យុះជាបន្តបន្ទាប់ បង្កជាទឹកជំនន់ធ្ងន់ធ្ងរ។ អយុធ្យាក្លាយជាខេត្តមួយដែលរងគ្រោះខ្លាំង ដោយកត្តាដែលធ្វើឲ្យទីនោះលិចលង់ លិចទាំងប្រាសាទទៀតនោះ គឺដោយសារភ្លៀងធ្លាក់ឥតឈប់មិនធ្លាប់មាន ជាឥទ្ធិពលនៃព្យុះយ៉ាងច្រើន (ពិសេសព្យុះ Kalmaegi) បានរុញកម្ពស់ទឹកនៅទំនប់ចៅប្រាយ៉ា ឲ្យឡើងដល់កម្រិតគ្រោះថ្នាក់ ជាហេតុត្រូវបង្ខំរំដោះទឹកចេញ បើមិនដូច្នេះអាចប្រឈមការបាក់ធ្លាយ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ហេតុអ្វីប្រាសាទបុរាណនៅខេត្តអយុធ្យា ត្រូវទឹកលិចធ្ងន់ធ្ងរខុសប្លែកជាងរាល់ឆ្នាំ?
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


