ព័ត៌មានអន្ដរជាតិ
ហេតុអ្វីប្រាសាទបុរាណនៅខេត្តអយុធ្យា ត្រូវទឹកលិចធ្ងន់ធ្ងរខុសប្លែកជាងរាល់ឆ្នាំ?
ខេត្តអយុធ្យាកំពុងរងការជន់លិចខ្លាំងមែនទែន ពោលគឺឈានដល់កម្រិតធ្ងន់ធ្ងរខុសពីរាល់ឆ្នាំ ដោយបង្កផលប៉ះពាល់ដល់ផ្ទះសម្បែងជិត ៦០ ០០០ខ្នង នៅក្នុង១១ស្រុក ជាពិសេសប្រាសាទបុរាណតែម្តង។

កាលពីសប្តាហ៍មុន ប្រាសាទបុរាណ Choeng Tha ដែលសាងសង់ក្នុងសម័យអាយុធ្យា និងត្រូវបានចុះបញ្ជីជាទីតាំងបុរាណវិទ្យា ត្រូវទឹកលិចជម្រៅមួយម៉ែត្រ ហើយឥឡូវនេះ ទឹកឡើងកាន់តែខ្លាំងព្រោះតែការទម្លាយទឹកចេញពីទំនប់ចៅប្រាយ៉ា ឈានដល់កម្រិត ២ ៩០០ម៉ែត្រគូបក្នុងមួយវិនាទី។
ឆ្នាំនេះទូទាំងប្រទេសថៃ ត្រូវវាយប្រហារយ៉ាងដំណំដោយសារព្យុះជាបន្តបន្ទាប់ បង្កជាទឹកជំនន់ធ្ងន់ធ្ងរ។ អយុធ្យាក្លាយជាខេត្តមួយដែលរងគ្រោះខ្លាំង ដោយកត្តាដែលធ្វើឲ្យទីនោះលិចលង់ លិចទាំងប្រាសាទទៀតនោះ គឺដោយសារភ្លៀងធ្លាក់ឥតឈប់មិនធ្លាប់មាន ជាឥទ្ធិពលនៃព្យុះយ៉ាងច្រើន (ពិសេសព្យុះ Kalmaegi) បានរុញកម្ពស់ទឹកនៅទំនប់ចៅប្រាយ៉ា ឲ្យឡើងដល់កម្រិតគ្រោះថ្នាក់ ជាហេតុត្រូវបង្ខំរំដោះទឹកចេញ បើមិនដូច្នេះអាចប្រឈមការបាក់ធ្លាយ។
ការបញ្ចេញទឹកក្នុងបរិមាណដ៏ច្រើនសន្ធឹកសន្ធាប់ ធ្វើឲ្យកម្រិតទឹកនៅក្នុង ទន្លេ ចៅប្រាយ៉ា និង ទន្លេណយ ឡើងខ្ពស់ហួសកម្រិត បណ្តាលឲ្យទឹកហូរហៀរចូលទៅក្នុងតំបន់ទាបៗ និងតំបន់ជុំវិញប្រាសាទបុរាណនៅអយុធ្យា។
ម្យ៉ាង អ្នកខេត្តអយុធ្យា បានបន្ទោសទៅនាយកដ្ឋានធារាសាស្រ្តរាជ្យ បានបង្វែទឹកពីទំនប់ចៅប្រាយ៉ា ពីទៅកាន់តំបន់ឧស្សាហកម្មផ្សេងៗ មកតំបន់កសិកម្មនិងតំបន់លំនៅឋានរបស់ពួកគេវិញ ធ្វើឲ្យកើតជំនន់ធ្ងន់ធ្ងរ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ភាគកណ្តាលថៃលិចធ្ងន់, អ្នកខ្លះដេកតាមចិញ្ចើមផ្លូវ ឯប្រាសាទបុរាណនៅអយុធ្យា លិចជម្រៅ១ម៉ែត្រ
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»


