Connect with us

ព័ត៌មានជាតិ

បុរសជនជាតិបារាំងអាយុ ៨៦ ឆ្នាំស្លាប់ដោយសារជំងឺកូវីដ១៩

បានផុស

នៅ

បុរសជនជាតិបារាំងអាយ ៨៦ ឆ្នាំ រស់នៅសង្កាត់សំរោង ខណ្ឌព្រែកព្នៅ បានស្លាប់ដោយសារជំងឺកូវីដ១៩។ របាយការណ៍ពីមន្ទីរពេទ្យជោរៃ បានឱ្យដឹងថា អ្នកជំងឺបានចូលមន្ទីរពេទ្យនៅថ្ងៃទី ១១ ខែមេសា នៅវេលាម៉ោង ១២ ថ្ងៃត្រង់ ជាមួយនឹងស្ថានភាពស្លាប់បាត់បង់ជីវិតរួចទៅហើយ មុនចូលដល់មន្ទីរពេទ្យ។

ដោយជាករណីសង្ស័យ សពត្រូវបានយកសំណាកធ្វើវិភាគ ជាលទ្ធផលបញ្ជាក់ថាសពមានវិជ្ជមានកូវីដ១៩។

តាមការសន្និដ្ឋានអ្នកជំងឺបានបាត់បង់ជីវិតមុនពេលចូលដល់មន្ទីរពេទ្យដោយសារជំងឺកូវីដ១៩៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម