Connect with us

ព័ត៌មានជាតិ

បិទផ្សារកំពង់ស្ពឺបណ្តោះអាសន្នបន្ទាប់ពីមានករណីស្លាប់ម្នាក់

បានផុស

នៅ

រដ្ឋបាលខេត្តកំពង់ស្តី នៅរសៀលថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១នេះ បានសម្រេចបិទផ្សារកំពង់ស្ពឺជាបណ្តោះបន្ទាប់ពីរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ពីរករណីផ្សេង ក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ ។

អាជ្ញាធរខេត្តកំពង់ស្ពឺ បានឱ្យដឹងថា ក្រោយពីលទ្ធផលធ្វើតេស្តសំណាកលើអ្នកសង្ស័យមានកូវីដ-១៩ បានរកឃើញវិជ្ជមានពីរករណីផ្សេងគ្នា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ករណីទី១-ឈ្មោះ ឆេង ទូច ភេទប្រុស អាយុ ៥៨ឆ្នាំ មុខរបរ លក់កាហ្វេ មានទីលំនៅភូមិបន្ទាយរកា ឃុំក្រាំងដីវ៉ាយ ស្រុកភ្នំស្រួច បានទទួលមរណៈភាពនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ បន្ទាប់បញ្ជូនដល់មន្ទីរពេទ្យប្រមាណ ១ម៉ោងប៉ុណ្ណោះលទ្ទផលវិជ្ជមានកូវីដ-១៩ ។

ករណីទី២-ឈ្មោះ ពេជ្រ ឥណ្ឌា ភេទប្រុស អាយុ ៣៤ឆ្នាំ ស្នាក់នៅផ្ទះជួលក្រោយេះន្ធនាគារខេត្ត ក្នុងភូមិត្រស់សាល សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។

ក្រោយមានករណីស្លាប់ដោយសារជំងឺកូវីដ-១៩ និងវិជ្ជមានកូវីដនេះ ទើបអាជ្ញាធរខេត្តសម្រេចបិទផ្សារកំពង់ស្ពឺជាបណ្តោះដើម្បីទប់ស្កាត់ការរីករាយដាលជំងឺកូវីដ-១៩ក្នុងសហគមន៍៕

អត្ថបទ៖ភួង រដ្ឋា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម