កីឡា
កីឡាករ ស្រ៊ិន រាជ្យ ចេញទៅប្រកួតតិចនាក់ ប៉ុន្តែឈ្នះមេដាយនេះបញ្ជាក់ពីភាពខ្លាំងរបស់កម្ពុជា
កីឡាករ ស្រ៊ិន រាជ្យ បើទោះជាកម្ពុជាបញ្ជូនកីឡាករត្រឹម ២នាក់មែន ប៉ុន្តែអាចឈ្នះមេដាយបានគឺបញ្ជាក់ថាវិស័យកីឡាកាយវប្បកម្មរបស់កម្ពុជាពិតជាខ្លាំង និងរីកចម្រើនពិសេសការឈ្នះមេដាយពិភពលោកនៅឥណ្ឌូណេស៊ី ឆ្នាំ២០២៥ ថ្មីៗនេះ។

ទិដ្ឋភាពមកដល់ម្សិលមិញ
លោកកីឡាករ ស្រ៊ន រាជ្យ បានឲ្យដឹងពេលមកដល់កម្ពុជាវិញថា ដោយសារតែសហព័ន្ធមានលទ្ធភាពបញ្ជូនត្រឹមកីឡាករ ២នាក់ចូលរួមការប្រកួតនៅឥណ្ឌូណេស៊ីនេះគឺពិតជាមានសម្ពាធខ្លះៗដែរក្នុងការប្រកួតស្វែងរកមេដាយ។ មួយវិញទៀតសិស្សប្អូនដែលឡើងប្រកួតមុនត្រូវធ្លាក់ត្រឹមវគ្គ ៨នាក់ចុងក្រោយទៀតគឺរឹតតតែរងសម្ពាធបន្ថែមចំពោះខ្លួនដែលសល់តែម្នាក់ឯងដើម្បីប្រជែងមេដាយជូនប្រទេសកម្ពុជា។

កម្ពុជាពេលឈ្នះមេដាយសំរឹទ្ធ
កីឡាករ ស្រ៊ិន រាជ្យ បានឲ្យដឹងទៀតថា បណ្ដាប្រទេសផ្សេងៗបញ្ជូនកីឡាករមកចូលរួមច្រើន ដូច្នេះឱកាសរកមេដាយក៏មានភាគច្រើនផងដែរ។ បើទោះជាកម្ពុជាមានគ្នាត្រឹម ២នាក់មែន ប៉ុន្តែអាចឈ្នះមេដាយជូនជាតិបានគឺបញ្ជាក់ថាវិស័យកីឡាកាយវប្បកម្មកម្ពុជាពិតជាខ្លាំង និងរីកចម្រើន។

កីឡាករ ស្រ៊ិន រាជ្យ និង តាំង សំបូរ
ម្ចាស់មេដាយសំរឹទ្ធពិភពលោក ២ជំនាន់ខាងលើ សំណូមពរដល់បណ្ដាក្រុមហ៊ុនឯកជន និងសប្បុរសជននានាសូមជួយឧបត្ថម្ភគាំទ្រដល់កីឡាកាយវប្បកម្មផងដើម្បីឲ្យសហព័ន្ធ រួមទាំងកីឡាករ កីឡាការិនីមានកម្លាំងចិត្តបន្តហ្វឹកហាត់ ពង្រីកការផ្សព្វផ្សាយ និងប្រជែងយកមេដាយជូនជាតិមាតុភូមិតទៅទៀត។ ព្រោះបច្ចុប្បន្ននេះទាំងសហព័ន្ធ និងកីឡាករជួបបញ្ហាខ្វះខាតច្រើនលើថវិកាចំណាយការហ្វឹកហាត់ និងការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំផ្នែកកីឡា បណ្ដាក្រុមហ៊ុនឯកជនផងដែររហូតដល់ចង់បោះបង់ចោលទៀតផង។

ការប្រកួតជើងឯកពិភពលោកនៅឥណ្ឌូណេស៊ី
បញ្ជាក់ដែរថា ក្រុមកីឡាករកាយវប្បកម្មជម្រើសជាតិ ២រូបបានវិលត្រឡប់មកដល់កម្ពុជាវិញហើយកាលពីយប់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ បន្ទាប់ពីប្រកួតចប់ និងស្វែងរកបានមេដាយសំរឹទ្ធ ១គ្រឿងពីការប្រកួតជ្រើសរើសជើងឯកពិភពលោក លើកទី១៦ នៅប្រទេសឥណ្ឌូណេស៊ី។ សម្រាប់ការចំណាយលើការហ្វឹកហាត់ត្រៀមប្រកួត និងការបង់សិទ្ធចូលរួមប្រកួតរួមទាំងការចំណាយផ្សេងៗត្រូវបានគេដឹងមកថាគឺសហព័ន្ធជាអ្នកចេញដោយខ្លួនឯងទាំងអស់។ ជាមួយគ្នានេះដែរសហព័ន្ធបានបញ្ជាក់កន្លងមកថាមិនមានលទ្ធភាពបញ្ជូនកីឡាករឲ្យបានច្រើននាក់ក្នុងការប្រកួតប្រជែងរកមេដាយជូនជាតិមាតុភូមិដូចបណ្ដាប្រទេសផ្សេងៗនោះឡើយ។ មេដាយសំរឹទ្ធ ១គ្រឿងនេះគឺឈ្នះដោយកីឡាករ ស្រ៊ិន រាជ្យ លើវិញ្ញាសាម៉ូដែល ទម្ងន់ធ្ងន់ និងកម្ពស់ ១.៨០ Cm ឡើង៕

កីឡាករ ស្រ៊ិន រាជ្យ
អត្ថបទដោយ៖ នួន ស៊ីណា
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


