កីឡាករជម្រើសជាតិផ្នែកកីឡាកាយវប្បកម្មកម្ពុជា ស្រ៊ិន រាជ្យ ថាថវិកាដែលជាប្រាក់រង្វាន់លើកទឹកចិត្តដែលទើបទទួលបាននេះនឹងយកទៅប្រើប្រាស់លើការហ្វឹកហាត់បន្តទៅទៀតត្រៀមសម្រាប់ការប្រកួតធំៗកម្រិតអន្តរជាតិ
កីឡាករកាយវប្បកម្ម និងជាម្ចាស់កម្រិតពិភពលោក ២ជំនាន់ ស្រ៊ិន រាជ្យ ថាបន្ទាប់ពីខ្លួន និងគូដណ្ដឹងបានភ្ជាប់ពាក្យរួចហើយនេះគ្រោងនឹងរៀបការអំឡុងខែឧសភា ឆ្នាំ២០២៦ ខាងមុខនេះហើយបន្ទាប់ពីបានស្វែងយល់ចិត្តគ្នារួចរាល់នាពេលកន្លងមក។
ម្ចាស់មេដាយសំរឹទ្ធពិភពលោក កីឡាករ ស្រ៊ិន រាជ្យ ថាមេដាយកិត្តិយសដែលសហព័ន្ធកីឡាកាយវប្បកម្មគឺពិតជាមានអត្ថន័យណាស់សម្រាប់ខ្លួនចំពោះការខំប្រឹងប្រែងជួយជំរុញ និងអភិវឌ្ឍន៍របស់ខ្លួនកន្លងមកនេះ។
កីឡាករ ស្រ៊ិន រាជ្យ បើទោះជាកម្ពុជាបញ្ជូនកីឡាករត្រឹម២នាក់មែន ប៉ុន្តែអាចឈ្នះមេដាយបានគឺបញ្ជាក់ថាវិស័យកីឡាកាយវប្បកម្មកម្ពុជាពិតជាខ្លាំង និងរីកចម្រើនពិសេសការឈ្នះមេដាយពិភពលោកនៅឥណ្ឌូណេស៊ី ឆ្នាំ២០២៥ នេះ។