Connect with us

ព័ត៌មានជាតិ

សម្តេច ម៉ែន សំអន រំឭកពីប្រវត្តិនៃការបង្កើតរណសិរ្ស ២ធ្នូ និងដំណើរឆ្ពោះទៅការសង្រ្គោះជាតិ

បានផុស

នៅ

នាព្រឹកថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៥នេះ សម្តេចកិត្តិសង្គបណ្ឌិត ម៉ែន សំអន បានរំឭកពីប្រវត្តិនៃការបង្កើតរណសិរ្ស ២ធ្នូ និងដំណើរឆ្ពោះទៅការសង្រ្គោះជាតិ ក្នុងឱកាសសម្តេចអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយរចនាសម្ព័ន្ធគណៈចលនាមហាជន ចំណុះគណៈកម្មាធិការបក្ស ខេត្តសៀមរាប។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងឱកាសនៃការប្រារព្ធខួបអនុស្សាវរីយ៍ ទិវាកំណើតរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា សម្តេច ម៉ែន សំអន បានលើកឡើងពីការលះបង់ និងគុណូបការៈដ៏ថ្លៃថ្លារបស់បិតាស្ថាបនិករណសិរ្ស ដែលបានធ្វើការតស៊ូវាយរំលំរបបប្រល័យពូជសាសន៍រហូតទទួលបានជោគជ័យនៅថ្ងៃ ៧ មករា ឆ្នាំ១៩៧៩។ សម្តេច បន្តទៀតថា កិច្ចជំនួបថ្ងៃនេះ មានគោលបំណងធ្វើបច្ចុប្បន្នភាពអំពីស្ថានការណ៍នយោបាយរួមជូនដល់មន្រ្តីគណបក្សដើម្បីជាមូលដ្ឋានក្នុងការគ្រប់គ្រងសតិអារម្មណ៍មហាជននៅក្នុងមូលដ្ឋានរៀងៗខ្លួនសំដៅចូលរួមការពារសុខសន្តិភាព ស្ថិរភាព និងសមិទ្ធផលជាតិសំខាន់ៗទាំងឡាយដែលគណបក្សបានខិតខំកសាងដោយលំបាក។

ជាមួយគ្នានេះ សម្តេចក៏បានជម្រាបជូនអង្គពិធីនូវការវិវឌ្ឍថ្មីៗ នៃបញ្ហាព្រំដែន កម្ពុជា-ថៃ ដោយសម្តេចបានរំលេចនូវចំណាត់ការ  និងការខិតខំប្រេងប្រែងរបស់ថ្នាក់ដឹកនាំគណបក្ស ក៏ដូចជារាជរដ្ឋាភិបាល ក្នុងការគ្របគ្រងស្ថានការណ៍ បញ្ជៀសនូវបញ្ហាធ្ងន់ធ្ងរ ចែករំលែកជូនដល់រចនាសម្ព័ន្ធគណៈចលនាមហាជនទូទាំងខេត្ត យកទៅផ្សព្វផ្សាយដល់សមាជិក សមាជិកា និងមហាជនទូទៅក្នុងមូលដ្ឋាន។

សូមជម្រាបថា សម្តេច ម៉ែន សំអន អនុប្រធានបាននាំយកការសាកសួរសុខទុក្ខពីសម្តេចប្រធានបក្ស សម្តេចប្រធានកិត្តិយស និងសម្តេចអនុប្រធានបក្សជូនដល់មន្រ្តីគណបក្សទាំងអស់ ក៏ដូចជាបានថ្លែងអំណរគុណជូនចំពោះគ្រប់រចនាសម្ព័ន្ធទំងអស់ដែលបានបំពេញការងារយ៉ាងសកម្មជូនគណបក្សក្នុងរយៈកាលកន្លងទៅនេះផងដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម