ព័ត៌មានអន្ដរជាតិ
ចិនប្រាប់ថានឹងបន្តដើរតួនាទីស្ថាបនា ជួយបញ្ចុះកម្ដៅជម្លោះកម្ពុជា-ថៃ
ប្រទេសចិនបានអំពាវនាវឲ្យកម្ពុជា និងថៃអនុវត្តការអត់ធ្មត់ និងការពារការកើនឡើងនៃជម្លោះបន្ថែមទៀត បន្ទាប់ពីការប្រយុទ្ធគ្នាថ្មីៗបានផ្ទុះឡើងតាមបណ្តោយព្រំដែនរួមរបស់ពួកគេ ដោយនិយាយថា ខ្លួនសង្ឃឹមថារដ្ឋាភិបាលទាំងពីរនឹងរកឃើញដំណោះស្រាយ ដើម្បីស្តារស្ថិរភាពឡើងវិញ។
យោងតាម Xinhua លោក Guo Jiakun អ្នកនាំពាក្យក្រសួងការបរទេស បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃទី៩ខែធ្នូថា ទីក្រុងប៉េកាំងកំពុងតាមដានយ៉ាងដិតដល់លើស្ថានភាពនេះ។ លោក Guo បានលើកឡើងថា «ក្នុងនាមជាមិត្ត និងជាប្រទេសជិតស្និទ្ធជាមួយទាំងកម្ពុជា និងថៃ ប្រទេសចិនសង្ឃឹមយ៉ាងស្មោះស្ម័គ្រថា ភាគីទាំងពីរនឹងជៀសវាងធ្វើឲ្យស្ថានភាពកាន់តែអាក្រក់ទៅៗ»។
លោកបានបន្ថែមថា ប្រទេសចិន «នឹងបន្តដើរតួនាទីស្ថាបនា ក្នុងការបន្ធូរបន្ថយភាពតានតឹង និងធ្វើឲ្យស្ថានការណ៍ចុះត្រជាក់តាមមធ្យោបាយផ្ទាល់ខ្លួន» ដោយមិនបានផ្តល់ព័ត៌មានលម្អិតនោះទេ៕

ប្រែសម្រួល៖ ឈាង
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»


