ព័ត៌មានជាតិ
សង្គ្រាមថៃឈ្លានពាន បណ្តាលឱ្យសាលាជាង១ពាន់បិទទ្វារ ប៉ះពាល់សិស្សនិងគ្រូជាង ២៥ម៉ឺននាក់
ក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា គិតត្រឹមថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥នេះ សង្គ្រាមឈ្លានពានរបស់កងទ័ពថៃមកលើដែនអធិបតេយ្យភាពកម្ពុជា បានបណ្តាលឱ្យសាលារៀនចំនួន ១ ០៣៩ ត្រូវបានបិទទ្វារទាំងស្រុង ក្នុងខេត្តចំនួន ៦ ជាប់ព្រំដែនថៃ នាំឱ្យប៉ះពាល់ដល់គ្រូបង្រៀន ៩ ៧៩៧នាក់ និងសិស្ស ២៤២ ៨៨១ នាក់។

ដើម្បីដោះស្រាយបញ្ហាចំពោះមុខ ក្រសួងអប់រំ បានធ្វើការណែនាំដល់អង្គភាពពាក់ព័ន្ធ គ្រឹះស្ថានសិក្សាសាធារណៈ បុគ្គលិកអប់រំ លោកគ្រូ អ្នកគ្រូ មាតាបិតា និងអ្នកអាណាព្យាបាលទាំងអស់ពិសេស គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សា ត្រូវចាត់ចែង និងរៀបចំក្រុមការងារជួយគាំទ្រទទួល និងសម្របសម្រួលការចុះឈ្មោះ តាមកម្រិតថ្នាក់រៀបចំថ្នាក់រៀន និងកាលវិភាគសម្រាប់សិស្សភៀសសឹកផ្តល់ការប្រឹក្សា និងលើកទឹកចិត្តជាប្រចាំដល់សិស្សភៀសសឹក រៀបចំក្លឹបសិក្សាតាមមុខវិជ្ជា ដើម្បីជួយគាំទ្រ ជាពិសេសសិស្សថ្នាក់ទី៩ និងទី១២ និងរៀបចំរបាយការណ៍អំពី ការទទួលសិស្ស និងស្ថានភាពរៀនសូត្ររបស់សិស្សភៀសសឹក។ ទន្ទឹមនេះ មាតាបិតា និងអ្នកអាណាព្យាបាល ត្រូវនាំកូនចៅ ទៅចុះឈ្មោះចូលរៀននៅតាមសាលារៀន ដែលនៅជិតតំបន់ភៀសសឹក ឬកន្លែងស្នាក់នៅលើកទឹកចិត្ត និងអប់រំកូនៗឱ្យមានស្មារតីរឹងមាំ និងផ្តោតលើការសិក្សារៀនសូត្រ។
ចំណែកមន្ទីរអប់រំ យុវជន និងកីឡា រាជធានី ខេត្ត ការិយាល័យអប់រំ យុវជន និងកីឡានៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ និងអាជ្ញាធរពាក់ព័ន្ធ ត្រូវផ្តល់កិច្ចសហការ និងគាំទ្រដល់សាលារៀន នៅក្នុងអំឡុងពេលទទួលចុះឈ្មោះសិស្សភៀសសឹក ក៏ដូចជាក្នុងអំឡុងពេលនៃដំណើរការបង្រៀន និងរៀនរៀបចំរបាយការណ៍អំពី ការជួយគាំទ្រសិស្សភៀសសឹក និងផ្ញើមកក្រសួងអប់រំ យុវជន និង កីឡា។ គិតត្រឹមព្រឹកថ្ងៃទី ១៣ ធ្នូ ក្រសួងអប់រំទទួលបានការចុះឈ្មោះថ្នាក់អនឡាញពីសិស្សជាភៀសសឹកចំនួន ១៦០០នាក់។

បើតាមក្រសួងមហាផ្ទៃ ក្នុងសង្គ្រាមឈ្លានពានគិតមកដល់ម៉ោង៧ព្រឹក ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥នេះ មានប្រជាជនស៊ីវិលចំនួន១៣នាក់ស្លាប់ និងរបួសចំនួន៧៤នាក់ ដោយការឈ្លានពានរបស់ថៃមកលើដែនអធិបតេយ្យកម្ពុជា។ ក្នុងសង្គ្រាមឈ្លានពាននេះ មានជនភៀសសឹកចំនួន ៧ ខេត្តរួមមានខេត្តព្រះវិហារ ឧត្តរមានជ័យ បន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កោះកុង និងខេត្តសៀមរាប សរុបចំនួន ១២១,៣៧២គ្រួសារ ស្មើនឹងមនុស្ស ៤០៥,៧៥៨នាក់ ក្នុងនោះកុមារប្រមាណ ៩៦ ០០០ នាក់៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១១ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


