Connect with us

ព័ត៌មានអន្ដរជាតិ

រដ្ឋ​សភា​វ៉េ​ណេ​ស៊ុយ​អេឡា​អនុម័ត​ច្បាប់​ការពារនាវា​ចរណ៍ ដើម្បី​សេរីភាព​ពាណិជ្ជកម្ម

បានផុស

នៅ

រដ្ឋសភារបស់​ប្រទេស​វ៉េណេស៊ុយ​អេឡា​កាល​ពី​ថ្ងៃ​អង្គារ​បាន​អនុម័ត​ច្បាប់​មួយ​ដែល​មាន​គោល​បំណង​ ការពារ​សេរីភាព​នៃ​ការ​ធ្វើនាវា​ចរណ៍ ប្រឆាំង​នឹង​ការ​​ប្លន់​​ឆ្លង​ដែន ជា​ពិសេស​ការ​បិទ​ផ្លូវ និង​ទង្វើ​ខុសច្បាប់​អន្តរជាតិផ្សេង​ទៀត បន្ទាប់​ពី​សហរដ្ឋ​អាមេរិកបាន​រឹប​អូស​នាវា​ដឹក​ប្រេងរបស់​វ៉េណេស៊ុយ​អេឡា​នៅតំបន់​ការ៉ា​​ប៊ី​ន (Caribbean)។ នេះ​បើតាមសារព័ត៌មាន Global Time។​

លោក​ Nicolas Maduro ​ប្រធានាធិបតី​វេណេស៊ុយអេឡា។ Reuters
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រធាន​រដ្ឋសភាលោក Jorge Rodriguez ត្រូវបានប្រកាស​ថា​៖«ច្បាប់នេះ​អនុម័ត​ឡើង ​​ដើម្បី​ធានា​ឱ្យ​មាន​​សេរីភាព​នៃ​ការ​ធ្វើ​នាវា​តាម​ផ្លូវ​ទឹក​ សកម្មភាព​​ប្រឆាំង​នឹង​ការលួចប្លន់​ ការ​រារាំង និង​អំពើ​ខុស​ច្បាប់​អន្តរ​ជាតិ​ផ្សេងទៀត​»។

ច្បាប់​នេះ​ត្រូវ​បាន​អនុម័ត​ក្នុង​សម័យ​ប្រជុំ​ដ៏​ក្រឹត្យ​ក្រម​មួយ​ និង​ស្ថិត​ក្រោម​នីតិ​វិធី​បន្ទាន់​ បន្ទាប់​ពី​អាមេរិក​រឹប​អូស​នាវា​ដឹក​ប្រេង​របស់​វេណេស៊ុយ​អេឡា​នៅ​តាម​ផ្លូវ​ទឹក​។​

ជា​ពិសេស​ច្បាប់​នេះ​នឹងមាន​ទោស​​ជាប់​​ពន្ធនា​គារ​រហូត​ដល់ ២០​ឆ្នាំសម្រាប់​អ្នក​ដែល​ផ្សព្វ​ផ្សាយ​ ឬ​ផ្តល់​ជាសំណង​ក្នុង​ករណី​​​នរណា​ម្នាក់មាន​បំណង​ឆក់​ប្លន់​ឆ្លង​ដែន​ ឬការ​រា​រាំងសកម្មភាព​ណាមួយ​។

ច្បាប់​នេះបាន​​ស្វែង​​រក​ការ​ការ​ពារ​ទំនាក់​ទំនង​ពាណិជ្ជកម្ម និងនយោបាយ​របស់​ប្រទេស​វ៉េណេស៊ុយអេឡា​ពី​អ្វី​ដែល​អាជ្ញាធរ​លើក​ឡើងថា​វាជា​ការ​គំរាម​កំហែង​ដោយ​សហរដ្ឋអាមេរិក។

កាល​ពី​ថ្ងៃ​ចន្ទ រដ្ឋ​សភា​បាន​អនុម័ត​ច្បាប់​នេះ​នៅ​ក្នុង​សំណើរ​ដំបូង​ បន្ទាប់​ពី​ត្រូវ​បាន​ស្នើ​ដោយ​ប្រធានាធិបតី​វេណេស៊ុយអេឡា លោក​ Nicolas Maduro ដែល​ជា​ផ្នែកមួយ​​នៃ​កិច្ច​ខិត​ខំប្រឹង​ប្រែង​ដើម្បី​ការពារ​អធិបតេយ្យ​ភាពជាតិ​៕

​ប្រែសម្រួល៖ ណឺ មិនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម