ព័ត៌មានអន្ដរជាតិ
ប្រវត្តិសាស្ត្រច្រំដែល៖ លោកម៉ាឌូរ៉ូ ត្រូវអាមេរិកចាប់ខ្លួនចំថ្ងៃខែតែមួយជាមួយមេដឹកនាំប៉ាណាម៉ា កាលពី៣៦ឆ្នាំមុន
ប្រវត្តិសាស្ត្របានកើតឡើងច្រំដែលជាថ្មីម្ដងទៀត គួរឲ្យភ្ញាក់ផ្អើលបំផុត។ នៅថ្ងៃទី៣ខែមករាឆ្នាំ២០២៦ កងទ័ពអាមេរិកបានចាប់ខ្លួនមេដឹកនាំវ៉េណេស៊ុយអេឡា លោក នីកូឡាស ម៉ាឌូរ៉ូ ដើម្បីយកទៅកាត់ទោសពីបទជួញដូរគ្រឿងញៀននៅអាមេរិក ដែលព្រឹត្តិការណ៍នេះ មានសភាពដូចគ្នាខ្លាំងទៅនឹងអ្វីដែលបានកើតឡើងនៅក្នុងប្រទេសប៉ាណាម៉ា កាលពីឆ្នាំ១៩៩០។

លោក Manuel Noriega អតីតមេដឹកនាំប៉ាណាម៉ា បានសុំចុះចាញ់ និងប្រគល់ខ្លួនឲ្យអាមេរិកចាប់នៅថ្ងៃទី៣ខែមករាឆ្នាំ១៩៩០។ ចំណែកលោកម៉ាឌូរ៉ូ ត្រូវបានចាប់ខ្លួននៅថ្ងៃខែដដែល ខុសគ្នាតែឆ្នាំប៉ុណ្ណោះ ពោលគឺការចាប់ខ្លួនអ្នកទាំងពីរខុសគ្នារយៈពេល៣៦ឆ្នាំគត់។ យុទ្ធសាស្ត្រច្បាប់ដែលប្រើប្រាស់ប្រឆាំងនឹងលោកម៉ាឌូរ៉ូ គឺដូចគ្នាទាំងស្រុងទៅនឹងយុទ្ធសាស្ត្រដែលប្រើប្រាស់លើលោក Noriega។ តាមរយៈការចាត់ទុកពួកគេថាជា «ភេរវករគ្រឿងញៀន» ជាជាងមេដឹកនាំនយោបាយ អាមេរិកបានផ្តល់ភាពស្របច្បាប់ដល់ការប្រើប្រាស់កងទ័ព ដើម្បីធ្វើការ «ចាប់ខ្លួនតាមបែបប៉ូលិស»។
អ្វីដែលកាន់តែដូចគ្នាទៀតគឺថា មេដឹកនាំទាំងពីរត្រូវបាននាំខ្លួនចេញពីប្រទេសរបស់ពួកគេ ហើយបញ្ជូនតាមយន្តហោះទៅអាមេរិក ដើម្បីកាត់ទោសនៅតុលាការ ដូចជាឧក្រិដ្ឋជនទូទៅដែរ។
លោកម៉ាឌូរ៉ូ ប្រឈមមុខនឹងការចោទប្រកាន់នៅញូវយ៉ក ពីបទដឹកនាំក្រុម «Cartel of the Suns» ដែលជាក្រុមរងការចោទថាបាននាំចូលគ្រឿងញៀនកូកាអ៊ីនយ៉ាងច្រើនទៅអាមេរិក។ លោក Noriega ក៏ធ្លាប់ប្រឈមមុខនឹងការចោទប្រកាន់ស្ទើរតែដូចគ្នានេះដែរក្នុងឆ្នាំ១៩៩០។
បុរសទាំងពីរសុទ្ធតែបានអះអាងពី «អភ័យឯកសិទ្ធិក្នុងនាមជាប្រមុខរដ្ឋ» ប៉ុន្តែតុលាការអាមេរិកបានបដិសេធ ដោយចាត់ទុកពួកគេត្រឹមជាឧក្រិដ្ឋជនធម្មតា។
បច្ចុប្បន្ន លោកម៉ាឌូរ៉ូ កំពុងត្រូវបានឃុំខ្លួនក្នុងមន្ទីរឃុំឃាំងនៅ Brooklyn ដែលនេះជាការដើរតាមគន្លងរបស់លោក Noriega គឺពីវិមានប្រធានាធិបតី មកកាន់បន្ទប់ឃុំឃាំងក្នុងពន្ធនាគារអាមេរិក។ ទោះបីជាបច្ចេកវិទ្យាមានការផ្លាស់ប្តូរ ប៉ុន្តែសារពីទីក្រុងវ៉ាស៊ីនតោននៅតែដដែល៖ «គំរូប៉ាណាម៉ា (Panama Blueprint)» នៅតែជាវិធីសាស្ត្រដែលគេពេញចិត្តក្នុងការទម្លាក់មេដឹកនាំណាដែលរងការចោទប្រកាន់ពីបទឧក្រិដ្ឋគ្រឿងញៀនអន្តរជាតិ៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


