ព័ត៌មានជាតិ
ម្ចាស់យានដ្ឋានជួសជុលរថយន្តលើផ្លូវ១៥៦ សហការជាមួយអាជ្ញាធរស្ទូចយករថយន្តចេញពីលើចិញ្ចើមផ្លូវ
គណៈបញ្ជាការឯកភាពខណ្ឌ៧មករា បានចុះរៀបចំសណ្ដាប់ធ្នាប់ និង ធ្វើការណែនាំដល់ម្ចាស់អាជីវកម្មជួសជុលរថយន្ត ដោយម្ចាស់អាជីវកម្មបានចូលរួមសហការជាមួយអាជ្ញាធរ ស្ទួចយករថយន្តចេញពីលើចិញ្ចើមផ្លូវ ដែលចតរំលោភផ្លូវសាធារណៈ។

ជាក់ស្ដែងនៅព្រឹកថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៦ ដោយមានការណែនាំពីលោក ថេង សុថុល អភិបាលខណ្ឌ៧មករា បានចាត់អោយលោក ណុប ផា អភិបាលរងខណ្ឌ និងលោកវរសេនីយ៍ទោ ទឹម វុទ្ធី អធិការរងទទួលផ្នែកសណ្ដាប់ធ្នាប់ នៃអធិការដ្ឋាននគរបាលខណ្ឌ៧មករា ដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ ចុះណែនាំដល់ម្ចាស់អាជីវកម្មជួសជុលរថយន្ត ហើយម្ចាស់យានដ្ឋានបានចូលរួមសហការ ជាមួយអាជ្ញាធរ ស្ទួចរថយន្តដែលចតលើចិញ្ជើមផ្លូវចេញ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ១៥៦ ក្បែរបុរីកីឡា សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

លោក ណុប ផា អភិបាលរងខណ្ឌ៧មករា បានបញ្ជាក់ថាអាជ្ញាធរខណ្ឌតែងតែចុះរៀបចំ ជាប្រចាំតាមបណ្ដាផ្លូវផ្សេងៗ ក្នុងមូលដ្ឋានខណ្ឌ និង បានណែនាំដល់ម្ចាស់អាជីវកម្ម សូមចូលរួមជាមួយអាជ្ញាធរ ខណ្ឌ ដើម្បីរក្សានូវ បរិស្ថានអនាម័យ សណ្ដាប់ធ្នាប់សាធារណៈឲ្យបានល្អប្រសើរ។


លោកអភិបាលរងបានបន្ថែមថា ពេលចុះរៀបចំសណ្ដាប់ធ្នាប់ លោកបានណែនាំម្ចាស់ទីតាំងជួសជុលរថយន្ត ចូលរួមរក្សារសណ្ដាប់ធ្នាប់ កុំយកផ្លូវធ្វើជាចំណតបង្កការកក់ស្ទះ ត្រូវទុក ១ភាគ៣ នៃចិញ្ចើមផ្លូវសាធារណៈ ដើម្បីបង្កលក្ខណៈ ដល់ប្រជាពលរដ្ឋងាយស្រួលធ្វើដំណើរ។ លោកបញ្ជាក់ថា ក្នុងករណីមិនចូលរួម ឬ មិនសហការនោះអាជ្ញាធរនឹងចាត់វិធានការរដ្ឋបាល៕ អត្ថបទ ៖ រដ្ឋា

-
សេដ្ឋកិច្ច១ សប្តាហ៍ agoរដ្ឋាភិបាលហាមឃាត់ក្រុមហ៊ុនផលិតស្រា និងភេសជ្ជៈផ្ដល់រង្វាន់តាមក្រវិលកំប៉ុង ចាប់ពីដើមខែតុលា ឆ្នាំនេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រាសាទសក្ល នៅតែជាគោលដៅទាក់ទាញ សម្រាប់អ្នកស្រាវជ្រាវ និងភ្ញៀវទេសចរ ស្វែងយល់អរិយធម៌ខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអភិបាលរាជធានី ណែនាំឱ្យអាជ្ញាធរយកចិត្តទុកដាក់ខ្ពស់ចំពោះគ្រួសារយុទ្ធជនជួរមុខនៅក្នុងមូលដ្ឋាន
-
សន្តិសុខសង្គម១ ថ្ងៃ agoជនដៃដល់ចាប់ជំរិតក្មេងស្រីអាយុ ៥ ឆ្នាំ ទុកពេលឲ្យឪពុកម្តាយ ១ ម៉ោង ជាថ្នូរដូរយកលុយ ១ ម៉ឺនដុល្លារ តែអកុសលក្មេងរងគ្រោះបានស្លាប់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ agoសមាគមសិល្បករខ្មែរ ជូនដំណឹងពីការរៀបចំបុណ្យសព លោក ផៃ ផុរ៉ាក់ និងអំពាវនាវសាធារណជនចូលរួមឧបត្ថម្ភតាមសទ្ធា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងវប្បធម៌ ព្រមានចាត់វិធានការច្បាប់លើជនដែលនៅតែបន្តកែច្នៃ ប្រើគ្រឿងលម្អយកគំរូគ្រឿងឥស្សរិយយស«ព្រះរាជមហាកណ្ឋាភណ្ឌគ្រងរាជសម្បត្តិ»
-
ព័ត៌មានជាតិ៣ ថ្ងៃ agoក្រសួងសុខាភិបាល ត្រៀមបង្ការ និង ទប់ស្កាត់ការនាំចូលជំងឺឆ្លង ហាន់តា នៅអាកាសយានដ្ឋានអន្តរជាតិតេជោ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoថៃលុបMoU 2001៖ សម្ដេចតេជោប្រាប់ថៃថា កុំបបួលកម្ពុជាចរចាទ្វេភាគីទៀត ត្រូវដឹកដៃគ្នាទៅរកយន្តការអន្តរជាតិ


