ព័ត៌មានជាតិ
ប្រាសាទសក្ល នៅតែជាគោលដៅទាក់ទាញ សម្រាប់អ្នកស្រាវជ្រាវ និងភ្ញៀវទេសចរ ស្វែងយល់អរិយធម៌ខ្មែរ
ប្រាសាទសក្ល ជាសំណង់បុរាណមួយមានតម្លៃជាប្រវត្តិសាស្ត្រ ដែលនៅបញ្ឈរគ្រឹះយ៉ាងរឹងមាំជាង ១ពាន់ឆ្នាំ ក្នុងស្រុកកំពង់លែង ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។ ប្រាសាទនេះស្ថិតនៅចម្ងាយប្រមាណ៤០គីឡូម៉ែត្រ ពីក្រុងកំពង់ឆ្នាំង និងជាង៣០គីឡូម៉ែត្រពីទីរួមស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។

បើតាមការបញ្ជាក់ពីប្រជាពលរដ្ឋក្នុងតំបន់ « ប្រាសាទសក្ល » កសាងឡើងពីថ្មឥដ្ឋ លើទីទួលមួយកណ្ដាលវាលស្រែ ក្នុងភូមិកង្កែប ឃុំច្រណូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។ ទីតាំងនេះ បានបង្ហាញពីការគិតគូរយ៉ាងច្បាស់លាស់នៃបុព្វបុរសខ្មែរ ក្នុងការជ្រើសរើសកន្លែងសាងសង់ ដែលសមស្របជាមួយបរិស្ថានធម្មជាតិ និងជីវភាពរស់នៅរបស់សហគមន៍នៅសម័យនោះ។
បច្ចុប្បន្ន បើទោះជាប្រាសាទនេះនៅសល់តែសំណល់ស្ថាបត្យកម្មមួយចំនួនក្តី ក៏នៅតែទាក់ទាញចំណាប់អារម្មណ៍ពីអ្នកស្រាវជ្រាវ និងភ្ញៀវទេសចរ ដែលមានបំណងស្វែងយល់អំពីប្រវត្តិសាស្ត្រ និងអរិយធម៌ដូនតាខ្មែរដែរ។ តែយ៉ាងណា ការអភិរក្ស និងថែរក្សាប្រាសាទនេះនៅតែជាបញ្ហាប្រឈមមួយ ដោយសារកត្តាបរិស្ថាន និងកត្តាមនុស្ស។
ក្នុងន័យនេះ មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ រួមជាមួយអាជ្ញាធរមូលដ្ឋាន និងស្ថាប័នពាក់ព័ន្ធ បានអំពាវនាវឱ្យប្រជាពលរដ្ឋបន្តចូលរួមយកចិត្តទុកដាក់ ក្នុងការអភិរក្ស និងជួសជុលប្រាសាទសក្ល ដើម្បីរក្សាទុកជាមរតកវប្បធម៌ដ៏មានតម្លៃ សម្រាប់យុវជនជំនាន់ក្រោយ និងជំរុញការអភិវឌ្ឍវិស័យទេសចរណ៍ក្នុងតំបន់ឱ្យកាន់តែរីកចម្រើន៕ ដោយ វ៉ាន់ សេដ្ឋា






-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៦ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ១ សប្តាហ៍ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
សន្តិសុខសង្គម១ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache


