ព័ត៌មានអន្ដរជាតិ
ទីលានរត់ប្រណាំងថ្មីនៅថៃ រចនារាងកែង៩០ដឺក្រេ រងការរិះគន់យ៉ាងខ្លាំងលើបញ្ហាសុវត្ថិភាព
មជ្ឈមណ្ឌលកីឡាថ្មីសន្លាងមួយដែលមានតម្លៃ ៣០លានបាត ក្នុងខេត្តសុងក្លា ប្រទេសថៃ បានក្លាយជាប្រធានបទក្តៅគគុកនៅលើបណ្តាញសង្គម ដោយសារតែទីលានរត់ប្រណាំងមានរាងចតុកោណកែងខុសប្លែកពីធម្មតា។ នេះបើយោងតាមការចុះផ្សាយរបស់ The Strait Times នាថ្ងៃសុក្រទី៩ខែមករាឆ្នាំ២០២៦។

ខុសពីទីលានកីឡដ្ឋានទូទៅដែលមានរាងពងក្រពើ និងផ្លូវកោង ទីលាននៅកីឡដ្ឋានសាលាក្រុង Padang Besar នេះ បែរជាមានរាងកែង៩០ដឺក្រេ តាមគែមតារាង។ រូបភាពនៃទីលាននេះ បានផ្ទុះការចាប់អារម្មណ៍កាលពីខែធ្នូកន្លងទៅ បន្ទាប់ពីមានការចុះត្រួតពិនិត្យពីសំណាក់មន្ត្រីមូលដ្ឋាន ដែលនាំឲ្យមានការរិះគន់ និងការបារម្ភពីសុវត្ថិភាពរបស់អ្នកប្រើប្រាស់។
អាជ្ញាធរមូលដ្ឋានបានចេញមុខការពារគម្រោងនេះ ដោយពន្យល់ថា ការរចនាផ្លូវរត់រាងកែងនេះគឺជាជម្រើសបង្ខំចិត្តដោយសារតែកង្វះខាតផ្ទៃដី។ លោក Dech-it Khaothong អតីតសមាជិកសភាខេត្តសុងក្លា និងជាអតីតអនុរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបញ្ជាក់ថា គោលបំណងចម្បងនៃគម្រោងនេះ គឺដើម្បីសាងសង់ទីលានរត់ប្រណាំងកម្រិតស្តង់ដារអន្តរជាតិសម្រាប់ទីក្រុងជាប់ព្រំដែនមួយនេះ។ ប៉ុន្តែបន្ទាប់ពីសាងសង់ទីលានរួចរាល់ មន្ត្រីជំនាញបានរកឃើញថា ផ្ទៃដីដែលនៅសេសសល់មិនគ្រប់គ្រាន់សម្រាប់ធ្វើផ្លូវរត់រាងពងក្រពើតាមស្តង់ដារឡើយ ទើបពួកគេសម្រេចចិត្តធ្វើផ្លូវរត់រាងចតុកោណសម្រាប់ត្រឹមតែដើរហាត់ប្រាណ និងរត់តិចៗប៉ុណ្ណោះ មិនមែនសម្រាប់ការប្រកួតកីឡាអាជីពឡើយ។
ទោះបីជាមានការអះអាងពីអាជ្ញាធរថា ទីលាននេះមិនមែនសម្រាប់រត់ប្រណាំងក៏ដោយ ប៉ុន្តែអ្នកប្រើប្រាស់បណ្តាញសង្គមនៅតែសម្តែងការព្រួយបារម្ភពីគ្រោះថ្នាក់ដល់ជង្គង់ និងសន្លាក់សម្រាប់អ្នកដែលព្យាយាមរត់តាមផ្លូវកែងខ្លាំងបែបនេះ។ ខណៈដែលអាជ្ញាធរចាត់ទុកផ្លូវរត់នេះថាជា «ផលចំណេញបន្ថែម» សម្រាប់សហគមន៍ គម្រោងនេះនៅតែបន្តស្ថិតក្រោមការតាមដាន និងសំណួរពីសាធារណជនថា តើការប្រើប្រាស់កញ្ចប់ថវិកា៣០លានបាតនេះ មានប្រសិទ្ធភាព និងត្រឹមត្រូវតាមបច្ចេកទេសដែរឬទេ ចំពេលដែលមានការរចនាខុសប្លែកពីស្តង់ដារបែបនេះ៕
ប្រែសម្រួល៖ ឈាង
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


