ជីវិតកម្សាន្ដ
ផ្ទុះការរិះគន់ឈុតអ្នកច្នៃម៉ូដ ឯម រៀម ថាផ្ទុយអត្ថន័យពិត នៃកម្មវិធី «ខ្លឹមនៃព្រះនគរ»
អ្នកច្នៃម៉ូដល្បីឈ្មោះលោក ឯម រៀម រងការរិះគន់ជាថ្មី ទាក់ទងនឹងការឈុតដែលលោកច្នៃស្លៀកចូលរួមកម្មវិធីវប្បធម៌ផ្តួចផ្តើមឡើងដោយអ្នកនាង ទេព បូព្រឹក្ស និងលោក G-Devith « ខ្លឹមនៃព្រះនគរ » នៅថ្ងៃអាទិត្យទី១២ ខែមករា ឆ្នាំ២០២៦ ។


ក្នុងឱកាសប្រជុំដោយសិល្បករសិល្បការិនីល្បីៗ មន្ត្រីជាន់ខ្ពស់នៃក្រសួងវប្បធម៌ ពិសេសភ្ញៀវកិត្តិយសដែលជាអ្នកស្រលាញ់លើកស្ទួយវប្បធម៌ តាមរយៈការចូលរួមកម្មវិធីខាងលើនេះជាមួយឈុតប្រពៃណី បុរាណខ្មែរ ឬសហសម័យ លោក ឯម រៀម ក៏បានចូលរួមផងដែរ ដោយបង្ហាញខ្លួនជាមួយនឹងការច្នៃម៉ូដសម្លៀកបំពាក់ប្លែកពីគេ។ តែគំនិតនៃការច្នៃប្រឌិតរបស់លោក ធ្វើឱ្យមានមតិជាច្រើនសម្តែងការមិនពេញចិត្ត ដោយយល់ថា ឈុតរបស់លោក ពិតជាមិនស័ក្តិសមយកមកបង្ហាញក្នុងកម្មវិធីមួយនេះនោះទេ។
មតិសាធារណជនមួយចំនួនលើកឡើងថា លោក ឯម រៀម ធ្វើនេះគឺផ្ទុយស្រឡះពីកម្មវិធីដែលគេបានរៀបចំដែលមានអត្ថន័យថា «ខ្លឹមនៃព្រះនគរ» និងយល់ថា ទង្វើនេះហាក់បំផ្លាញវប្បធម៌ដ៏ល្អផូរផង់ខ្មែរផងដែរ។
ទោះបីជាយ៉ាងណាគិតមកដល់ពេលនេះនៅមិនទាន់ឃើញមានការចេញមុខបកស្រាយពីសំណាក់សាមីខ្លួនលោក ឯម រៀម នៅឡើយទេ។ ទន្ទឹមនឹងមតិរិះគន់ ក៏មានមតិស្នើដល់ក្រសួងវប្បធម៌ និងវិចិត្រសិល្ប: គួរពិនិត្យមើលករណីអ្នកច្នៃម៉ូដរូបនេះផងដែរ៕ ដោយ ៖ ចាន់រ៉ា
-
ព័ត៌មានជាតិ៧ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៣ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


