Connect with us

ព័ត៌មានអន្ដរជាតិ

ឥណ្ឌូណេស៊ីបញ្ជាក់ថាខ្លួនគ្មានគម្រោង​​ដាក់ពន្ធលើកប៉ាល់ឆ្លងកាត់ច្រកសមុទ្រម៉ាឡាកាទេ

បានផុស

នៅ

រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុឥណ្ឌូណេស៊ី បានបញ្ជាក់ជាថ្មីកាលពីថ្ងៃសុក្រសប្ដាហ៍មុន​ថា ប្រទេសឥណ្ឌូណេស៊ីគ្មានគម្រោងដាក់ពន្ធលើកប៉ាល់ដែលឆ្លងកាត់ច្រកសមុទ្រម៉ាឡាកាទេ ​ក្រោយលោកលើកឡើងផ្ទុយពីនោះកាលពីថ្ងៃពុធ។ នេះ​បើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោករដ្ឋមន្រ្តី Purbaya Yudhi Sadewa បាន​និយាយយ៉ាងដូច្នេះ ដោយបន្ទរពីលើការបញ្ជាក់ពីរដ្ឋមន្រ្តីក្រសួងការបរទេសកាលពីថ្ងៃព្រហស្បតិ៍។

លោក Purbaya បាន​ប្រាប់សន្និសីតកាសែតថា ឥណ្ឌូណេស៊ី​នឹងគោរពតាមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ ឬ UNCLOS ដែលគូសបញ្ជាក់ពីច្បាប់​គ្រប់គ្រងផ្លូវទឹក ដែលប្រើប្រាស់សម្រាប់ការធ្វើនាវាចរណ៍អន្តរជាតិ។ ​

កាលពីថ្ងៃពុធ ​លោក​ Purbaya បានបង្កឱ្យមានការភ្ញាក់ផ្អើលមួយ ដោយនិយាយថា ឥណ្ឌូណេស៊ីបាន​ស្នើការ​​ដាក់ពន្ធលើនាវា ឬកប៉ាល់ដឹកទំនិញកាត់តាមច្រកម៉ាឡាកា ចំពេលដែលរដ្ឋាភិបាលសម្លឹង​រកចំណូលបន្ថែមពីផ្លូវទឹកយុទ្ធសាស្រ្តមួយនេះ​។ លោក​ថា សំណើ​របស់ឥណ្ឌូណេស៊ី គឺស្របនឹងការណែនាំរបស់លោកប្រធានាធិបតី ប្រាបូវូ ស៊ូប៊ីយ៉ានតូ ដើម្បីធ្វើឱ្យ​ប្រទេសខ្លួនក្លាយជាតួអង្គស្នូល​ក្នុងពាណិជ្ជកម្មសកល។

ច្រកសមុទ្រម៉ាឡាកា ​ដែល​មានព្រំប្រទល់ជាប់ និងគ្រប់គ្រងដោយ​ប្រទេសឥណ្ឌូណេស៊ី ម៉ាឡេស៊ី និងសិង្ហបុរី ​គឺជាសរសៃឈាមដ៏សំខាន់សម្រាប់ពាណិជ្ជកម្មសកល ដែលភ្ជាប់មហាសមុទ្រឥណ្ឌា និងមហាសមុទ្រប៉ាស៊ីហ្វិក។

ទោះបីជាបានបញ្ជាក់ថា ផែនការរបស់ឥណ្ឌូណេស៊ីមិនអាចទៅរួចក្ដី ការអះអាងរបស់លោក Purbaya កាលពីថ្ងៃពុធ ធ្វើឡើងចំពេលដែលពិភពលោកព្រួយបារម្ភពីការបិទច្រកសមុទ្រហ័រមូហ្ស ដែលបង្កការរំខានយ៉ាងខ្លាំងដល់លំហូរប្រេងឆៅពីតំបន់មជ្ឈិមបូព៌ា​។

ទិន្នន័យពីនាយកដ្ឋានសមុទ្រម៉ាឡេស៊ី បាន​បង្ហាញថា នៅឆ្នាំ ២០២៥ កប៉ាល់ជាង ១០២ ៥០០ គ្រឿង ដែលភាគច្រើនជាងកប៉ាល់ពាណិជ្ជកម្ម បាន​ឆ្លងកាត់ច្រកសមុត្រម៉ាឡាកា ដោយ​កើនឡើងពីត្រឹម ៩៤ ៣០០ គ្រឿង នៅឆ្នាំ ២០២៤៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម