Connect with us

ជីវិតកម្សាន្ដ

រំភើបបិទមាត់មិនជិត! ព្រឹត្តិការណ៍វប្បធម៌ «ខ្លឹមនៃព្រះនគរ» របស់ ទេព បូព្រឹក្ស ទទួលបានការគាំទ្រយ៉ាងច្រើនកុះករ

បានផុស

នៅ

ប្រាកដណាស់ព្រឹត្តិការណ៍វប្បធម៌ដ៏អស្ចារ្យ «ខ្លឹមនៃព្រះនគរ» ដែលរៀបចំឡើងដោយអ្នកនាង ទេ ព បូព្រឹក្ស និងស្វាមីលោក ជី ដេវីត គឺបានប្រព្រឹត្តទៅយ៉ាងរលូននិង​អស្ចារ្យបំផុតកាលពីថ្ងៃទី ១១ ខែមករា ឆ្នាំ ២០២៦នៅសាលមហោស្រពកោះពេជ្រ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងនោះព្រឹត្តិការណ៍វប្បធម៌ «ខ្លឹមនៃព្រះនគរ»គេកត់ សម្គាល់ឃើញមានមហាជនអ្នកគាំទ្រនិងសិល្បករសិ ល្បការិនីខ្មែរជាច្រើនបានបង្ហាញវត្តមានចូលរួមគាំទ្រយ៉ាងច្រើនកុះករអមដោយសំឡេងចូលរួមអបអរសាទរចំពោះព្រឹត្តិការណ៍វប្បធម៌ដ៏អស្ចារ្យ «ខ្លឹមនៃព្រះនគរ» ដែលតារាចម្រៀងទេព បូព្រឹក្សបានរៀបចំឡើងយ៉ាងលេចធ្លោបំផុត។

តាមការអះអាងពីសំណាក់តារាចម្រៀង ទេព បូព្រឹក្ស បានឱ្យដឹងថា សម្រាប់ថវិកាដែលប្រមូលបានពីការលក់សំបុត្រនឹងត្រូវបរិច្ចាគជូនទៅមូលនិធិសប្បុរសធម៌ដើម្បីជួយដល់វីរកងទ័ពជួរមុខ។ អ្នកនាង ទេព បូព្រឹក្ស បានបញ្ជាក់ឱ្យដឹងទៀតថា “ពួកយើងនឹងរួបរួមគ្នាបង្កើតប្រវត្តិសាស្រ្ត នៃយុគសម័យថ្មីក្នុងស្មារតីខ្មែររួបរួម”។

អ្នកនាងនិយាយបន្តថាប្រាសាទព្រះវិហារ ,ប្រាសាទ អង្គរវត្ត ,ប្រាសាទតាមាន់តូច, ប្រាសាទតាមាន់ធំ និង ប្រាសាទតាក្របីបានដាក់បង្ហាញនៅក្នុងព្រឹត្តិការណ៍ខាងលើផងដែរ។ នាងបន្តថាសម្បត្តិវប្បធម៌ដែលជាដួងព្រលឹងជាតិគឺត្រូវបានយកចិត្តទុកដាក់ថែរក្សាជាមួយនឹងសកម្មភាពយ៉ាងសកម្មអំពីពួកយើងដែលជាកូនចៅនៃព្រះចៅក្រុងកម្ពុជា។

គួរបញ្ជាក់ថាព្រឹត្តិការណ៍វប្បធម៌ «ខ្លឹមនៃព្រះនគរ» ធ្វើឡើងក្នុងគោលបំណង ដើម្បីដាស់ស្មារតីស្នេហាជាតិ និងវប្បធម៌ជាតិក៏ដូចជាក្រើនរំឭក និងលើកតម្កើងនូវសម្បត្តិវប្បធម៌ជាតិយើងឱ្យកាន់តែខ្លាំងជាងមុន។ តាមរយ:សកម្មភាពនេះ គឺជាចលនាវប្បជាតិនិយមដ៏អស្ចារ្យមួយចូលខ្មែរមានស្មារតីជាចង្កឹះមួយបាច់ (វប្បធបម៌រលត់ ជាតិរលាយ វប្បធម៌ពណ្ណ រាយជាតិថ្កើងថ្កាន)៕ ដោយ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម