Connect with us

ព័ត៌មានជាតិ

យោធាថៃ​ចាប់​ខ្លួន​យុវជន​ខ្មែរ​ម្នាក់ ​ចូល​ទៅ​យកឯកសារ​នៅ​ក្នុង​ផ្ទះ​របស់​ខ្លួន ​ដែល​ថៃ​ឈ្លានពាន​​​នៅ​តំបន់​បឹង​ត្រកួន​

បានផុស

នៅ

ប៉ោយ​ប៉ែត​៖​យោធាថៃ​បាន​ឃាត់​ខ្លួន​យុវជន​ខ្មែរ​​ម្នាក់ ​ដែល​ចូល​ទៅ​ក្នុង​លំនៅដ្ឋាន​របស់​ខ្លួន​ក្នុង​ដែន​ដែល​ថៃ​បាន​ឈ្លានពាន​​ដាក់​កុងទីន័រ​ និង​រាយ​បន្លាលួស​ហ៊ុំព័ទ្ធយក​​នៅ​តំបន់​បឹង​ត្រកួន​ស្ថិត​នៅ​ក្នុង​ឃុំគោករមៀត​ស្រុក​ថ្ម​ពួក​ខេត្តបន្ទាយមានជ័យ​ ក្រោយ​បទ​ឈប់​បាញ់​នៃ​ជម្លោះ​ព្រំដែន​កម្ពុជា​ថៃ​ក្នុង​អំឡុង​ខែ​ធ្នូ ឆ្នាំ២០២៥។

​យុវជន​ដែល​យោធា​ថៃ​បាន​ឃាត់​ខ្លួន​មាន​ឈ្មោះ​ ផល ប៉ោង ​ហៅ​មាស​ ដាលីន ​ភេទ​ប្រុស ​អាយុ​២៩​ឆ្នាំ ​រស់​នៅ​ភូមិ​បន្ទាយ​មាន​រិទ្ធ ​ឃុំ​គោក​រមៀត ​ស្រុក​ថ្ម​ពួក​ ខេត្ត​បន្ទាយ​មានជ័យ​មាន​ឪពុក​ឈ្មោះ​មាស ឡេង​ ត្រូវ​បាន​យោធា​ថៃ​ចាប់​បញ្ជូន​ទៅ​កាន់​ខេត្ត​ស្រះកែវ​ប្រទេស​ថៃ​កាល​ពី​ម៉ោង ​៨៖​០០​នាទី​ថ្ងៃ​ ទី​១៣​​ ខែ​មករា ​ឆ្នាំ​២០២៦ ​នៅ​ចំណុច​ខាង​ត្បូង​ផ្សារ​បឹង​ត្រកួន ​ភូមិ​ផ្លូវ​បំបែក ឃុំ​គោក​រមៀត។​តា​មបុរស​ ឈ្មោះ​ មាស ឡេង​ ត្រូវ​ជា​ឪពុក​បាន​ឱ្យ​ដឹង​ថា​ មុន​ពេល​កើត​ហេតុ​រូប​គាត់​បាន​ដឹក​កូន​តាម​ម៉ូតូ​ទៅ​ឈប់​ត្រង់​រង្វង់​មូល​ផ្លូវ​ចូល​ច្រក​តំបន់​បឹង​ត្រកួន​ ឱ្យ​កូន​ចុះ​ដើរ​ចូល​ទៅ​ផ្ទះ​យក​ឯកសារ​ដោយ​រូប​គាត់​មិន​ហាន​ចូល​ដោយ​ចាំ​យូរ​ពេក​ទើប​ដឹង​ថា​ កូន​ត្រូវ​យោធា​ថៃ​ចាប់​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​បាន​បន្ត​ថា​ មុន​មាន​សង្រ្គាម​រូប​គាត់​នឹង​គ្រួសារ​ប្រពន្ធ​កូន​បាន​​ជម្លៀស​ទៅ​នៅ​ខេត្ត​សៀមរាប​ជាមួយ​ផ្ទះ​បង​ប្អូន​មិន​បាន​ស្នាក់​នៅ​តាម​មណ្ឌល​ភៀស​សឹក​ឡើយ​។​លុះ​ថ្ងៃ​ទី​១៣​​ខែ​មករា ឆ្នាំ ២០២៦​ក៏​មក​ផ្ទះ​ដែល​ត្រូវ​យោធា​ថៃ​ដាក់​កុង​ទីន័រ​រាយ​បន្លាលួស​ព័ទ្ធ​យកមិ​នអាច​ចូល​បាន​ក៏​​ឱ្យ​​កូន​ចូល​។​ ដោយ​ឡែក​បើ​តាម​លោក ​នៃ ​ពៅ ​មេឃុំគោក​រមៀត​បាន​ឱ្យ​ដឹង​ថា​ ក្រោយ​ទទួល​បាន​ព័តមាន​ពី​ការ​ឃាត់​ខ្លួន​ពលរដ្ឋ​ខ្មែរ​​ ដោយ​យោធា​ថៃ​នៅ​ចំណុច​​តំបន់​បឹង​ត្រកួន​ដែល​ថៃ​ហ៊ុំព័ទ្ធ​យក​លោក​បាន​ស្រាវ​ជ្រាវ​រក​គ្រួសារ​មក​សួរ​នាំ​បញ្ជក់​​ថា​ ពិត​ជា​មាន​ការ​ចាប់​មែន​លើ​ពលរដ្ឋ​របស់​គាត់​មាន​ផ្ទះ​នៅ​ក្នុង​ភូមិ​បន្ទាយ​មានរិទ្ធ ​ហើយ​អាជ្ញាធរ​ភូមិ​ឃុំ​ស្រុក ​កំពុង​រៀប​ចំ​ឯកសារ​ដើម្បី​ឱ្យ​ខាង​ទំនាក់​ទំនង​ទាក់​ទង​ទៅ​ខាង​ថៃ​សុំ​​ឱ្យ​ដោះ​លែង​មក​វិញ៕

ដោយ៖ អពៅ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម