ព័ត៌មានជាតិ
រដ្ឋបាលខេត្តកែបកំពុងជំរុញការធ្វើវារីវប្បកម្មដោយមិនប្រើចំណីនៅតាមតំបន់ជុំវិញប្រជុំកោះ
ខណៈដែលខេត្តកែបមានការរីកចម្រើន និងទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិមកលេងកម្សាន្តកាន់តែច្រើន ជាតម្រូវការម្ហូបអាហារគ្រឿងសមុទ្រក៏មានការកើនឡើងផងដែរ ហើយបើផ្អែកតែលើការនេសាទសមុទ្រតែមួយមុខពិតជាមិនមានស្ថេរភាពបាននោះទេ ទាមទារឲ្យមានការចូលរួមជំរុញការធ្វើវារីប្បកម្មបន្ថែម ទាំងវារីវប្បកម្មប្រើចំណី និងប្រើចំណីទាំងនៅដីគោក និងនៅតាមតំបន់ជុំវិញប្រជុំកោះផងដែរ។

យោងតាមមន្ត្រីជំនាញ ដើម្បីឆ្លើយតបតម្រូវការហូបចុក ចូលរួមចំណែកក្នុងការអភិរក្សជលផល ធានាដល់ចីរភាពធនធានសមុទ្រផងនោះ រដ្ឋបាលខេត្តកែប ក្រោមការចង្អុលបង្ហាញរបស់លោក សោម ពិសិដ្ឋ អភិបាលខេត្តកែប បានណែនាំដល់ជំនាញខណ្ឌរដ្ឋបាលជលផល សហការជាមួយក្រុមការងារក្រសួងចុះពិនិត្យ និងសិក្សាស្វែងរកលទ្ធភាព ក្នុងការធ្វើវារីវប្បកម្មដោយមិនប្រើចំណីនៅតាមតំបន់កោះ ពិសេសនៅកោះហាលត្រី។

លោក គុជ វីរៈ នាយខណ្ឌរដ្ឋបាលជលផលខេត្តកែបបានបញ្ជាក់ឱ្យដឹងថា នៅក្នុងបរិបទនៃស្ថានភាពស្រុកទេសនាពេលបច្ចុប្បន្ននេះ ការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ទាំងអាជ្ញាធរ មន្ត្រីជំនាញ អង្គការដៃគូរ សហគមន៍នេសាទ ពិសេសប្រជានេសាទ ក្នុងការចូលរួមលើកកម្ពស់ការងារវារីវប្បកម្មសមុទ្រ មានសារៈសំខាន់ណាស់ ដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សារ និងឆ្លើយតបតាមគោលនយោបាយ និងការអំពាវនាវរបស់ រាជរដ្ឋាភិបាលក្នុងការលើកកម្ពស់វិស័យកសិកម្ម ទាំងការដាំ និងការចិញ្ចឹម កាត់បន្ថយការនាំចូល។

លោក គុជ វីរៈ បន្ថែមថា បច្ចុប្បន្នក្រោមការគំនិតផ្តួចផ្តើម និងឧបត្ថម្ភគាំទ្រពីប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកែប និងការយកចិត្តទុកដាក់ពីលោក សោម ពិសិដ្ឋ អភិបាលខេត្តកែប ជំរុញឱ្យសហគមន៍នេសាទទាំង៥របស់ខេត្តកែប បាននិងកំពុងអនុវត្តការធ្វើវារីវប្បកម្ម និងប្រែក្លាយសហគមន៍នេសាទទាំងនោះ ឲ្យទៅជាសហគមន៍អេកូទេសចរណ៍តំបន់ឆ្នេរ។ ខណៈដែលតំបន់ប្រជុំកោះទាំង១៣ នៅក្នុងដែនសមុទ្រខេត្តកែប សុទ្ធតែមានសក្តានុពលទាំងលើវិស័យទេសចរណ៍ និងការធ្វើវារីវប្បកម្មដ៏ទាក់ទាញផងដែរ៕
អត្ថបទ៖ សឹង រ៉ាត់




-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
កីឡា៥ ម៉ោង agoក្រុមបាល់ទះកម្ពុជា ប៉ះ សៀម វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ វេលាម៉ោង ៣ ថ្ងៃនេះពាន SE V. Cup
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoអាមេរិក-អ៊ីរ៉ង់ បាញ់សងសឹកគ្នា មួយសប្តាហ៍ពេញ!
-
ព័ត៌មានជាតិ៤ ម៉ោង agoអាជ្ញាធរខណ្ឌដូនពេញ ស្ថាបនាប្រព័ន្ធលូថ្មី ប្រវែងជិត ៧០០ ម៉ែត្រ ប្រសព្វឆ្លងកាត់សង្កាត់ចំនួន ២ ជូនពលរដ្ឋ
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoចិនបដិសេធការចោទរបស់លោក ត្រាំ ជុំវិញការជ្រៀតជ្រែកការបោះឆ្នោតអាមេរិក ឆ្នាំ២០២០
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoអ៊ុយក្រែន ចាត់វិធានការផ្សះផ្សាទំនាក់ទំនងជាមួយប៉ូឡូញ ក្រោយវិវាទជុំវិញការដាក់ឈ្មោះកងទ័ព


