ព័ត៌មានជាតិ
អ្នកនាំពាក្យក្រសួងការងារស្នើឱ្យអ្នកលេងបណ្តាញសង្គមជួយផ្តល់ព័ត៌មានអំពីយុវជនម្នាក់ដែលត្រាច់ចរតែឯងមកភ្នំពេញរកការងារធ្វើ
ភ្នំពេញ ៖ អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ស៊ុន មេសា នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦នេះ បានអំពាវនាវដល់អ្នកពាក់ព័ន្ធទាំងអស់ជួយផ្តល់ព័ត៌មានអំពីយុវជនមួយរូបដែលល្បីលើបណ្តាញសង្គមហ្វេសប៊ុកថាមកភ្នំពេញតែឯងរកការងារធ្វើមិនបាន មកក្រសួងការងារ ដើម្បីក្រសួងការងារអន្តរាគមន៍ជួយរកការងារធ្វើបានលឿនរហ័សនិងទាន់ពេលវេលា។

លោកថ្លែងថា «សូមអ្នកប្រើប្រាស់បណ្តាញសង្គមដែលឃើញករណីនេះ សូមជួយប្រាប់ទៅយុវជនម្នាក់នោះឱ្យទាក់ទងមកលេខ១២៩៧ ឬផ្តល់ព័ត៌មានអំពីយុជននោះមកក្រសួង ដើម្បីក្រសួងការងារជួយសម្របសម្រួលរកការងារឱ្យធ្វើឱ្យបានលឿនរហ័សទៅតាមចំណេះជំនាញរបស់គាត់ ប៉ុន្តែបើសិនណាជាគាត់មិនទាន់មានជំនាញទេនោះ ក្រសួងនឹងជួយឱ្យគាត់បានរៀនជំនាញ ដែលគាត់ចង់រៀនដើម្បីធានាថា គាត់មានសមត្ថភាពគ្រប់គ្រាន់ក្នុ្ងការបំពេញការងារ»។
ការអំពាវនាវរបស់អ្នកនាំពាក្យក្រសួងការងារ ធ្វើឡើងបន្ទាប់ពីអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកបានចែករំលែកអំពីព័ត៌មានយុវជនមួយរូបអាយុ១៦ឆ្នាំ បានមកលុតជង្គង់តាមផ្លូវម្នាក់ឯងដោយសារតែមករកការងារធ្វើនៅភ្នំពេញពុំទាន់បាន កាលពីល្ងាចថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦។

បើតាមលោកស៊ុន មេសា ការយកចិត្តទុកដាក់របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មិនមែនជួយតែយុវជនមួយរូបនោះទេ ពោលគឺ យុវជន និងអ្នកកំពុងស្វែងរកការងារធ្វើផ្សេងៗទៀត ក៏ក្រសួងរង់ចាំជួយសម្របសម្រួលក្នុងការស្វែងរកការងារធ្វើឱ្យបានលឿនរហ័សផងដែរ។
ជាថ្មីម្តងទៀត អ្នកនាំពាក្យក្រសួងការងារ បានអំពាវនាវដល់យុវជន អតីតពលករមកពីប្រទេសថៃ ឬអ្នកកំពុងស្វែងរកការងារធ្វើទាំងអស់ សូមឱ្យទាក់ទងមកលេខ ១២៩៧ ឬទាក់ទងមកទីភ្នាក់ងារជាតិមុខរបរ និងការងារ(NEA) តាមរយៈលេខ ០៧៧ ២៣២ ៣៧៨ និងតេលេក្រាម ០១៦ ៧៨៦ ៦៥៥ ឬ គេហទំព័រ www.nea.gov.kh និងទំព័រ Facebook (neakhmer) ដើម្បីឱ្យមន្ត្រីក្រសួងជួយស្វែងរកការងារជូន៕

-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា១ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


