Connect with us

ព័ត៌មានជាតិ

អ្នកស្រី ឆីត ឆាត ជម្លៀស​ទាំង​គ្រួសារ​​ចោលមុខ​របរ និង​ទ្រព្យ​សម្បត្តិមក​រស់នៅជំរំ​ តស៊ូ​លក់ដូរ​បន្តិចបន្តួច​​ចិញ្ចឹមគ្រួសារ

បានផុស

នៅ

កាលពីមុនអ្នកស្រី ឆីត ឆាត គឺជាអ្នកលក់គុយទាវនៅ​ភូមិ​បន្ទាយមាន​ឫទ្ធិ​នៅក្នុង​ភូមិសាស្រ្ត​តំបន់បឹងត្រកួន ដែលបានកំពុង​​​រង​ការ​ទន្រ្ទាន​កាន់កាប់​​​​ពី​កងទ័ព​ថៃ។ បច្ចុប្បន្ន អ្នកស្រី​ត្រូវ​ម​កស្នាក់នៅ​បណ្តោះអាសន្ន​នៅ​មណ្ឌល​សុវត្ថិភាព​វត្ត​កណ្តោល ក្នុង​ឃុំ​គោករមៀត ស្រុក​​ថ្មពួក​ ចម្ងាយប្រមាណ​​ជាង ១០ គីឡូម៉ែត្រ​ពី​លំនៅដ្ឋាន​​​ដែល​ធ្លាប់​រស់នៅ។

ការ​ចាកឆ្ងាយ​ពី​លំនៅដ្ឋាន អ្នកស្រី​ត្រូវ​ជម្លៀស​ជាមួយសមាជិកគ្រួសារទាំងអស់ រួមទាំងកូននិងចៅៗផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការរស់នៅទីតាំងជម្រក​បណ្ដោះអាសន្ននេះ អ្នកស្រី​អះអាង​ថា មិន​ស្រណុក​ដូច​ផ្ទះ​នោះ​ទេ។ ទោះជាយ៉ាងណា​ អ្នកស្រីយល់ឃើញថា ក្នុងស្ថានភាពនេះមិនថាអ្នកមានឬអ្នកក្រទេ គឺជួបការ​លំបាក​ដូចៗគ្នា។

ទោះបីជាត្រូវបាត់បង់អ្វីៗគ្រប់យ៉ាង ហើយត្រូវចាប់ផ្តើមជីវិតពីសូន្យឡើងវិញក៏ដោយ ក៏អ្នកស្រី​មិនទាន់ចុះចាញ់ឡើយ។ អ្នកស្រីបានព្យាយាមលើកទឹកចិត្តខ្លួនឯង និងក្រុមគ្រួសារឱ្យខំតស៊ូ។ បច្ចុប្បន្ន អ្នកស្រីកំពុងរង់ចាំមើលការដោះស្រាយពីសំណាក់រដ្ឋាភិបាល ថាតើនឹង​ត្រូវឱ្យ​​អ្នកស្រី​ទៅរស់នៅទីណាបន្តទៀត ហើយអ្នកស្រីនៅតែមានសង្ឃឹមថា​ស្ថានភាពនឹង​មានភាព​ល្អប្រសើរ​ឡើង​វិញ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម