ព័ត៌មានអន្ដរជាតិ
ហ្សេលេនស្គី ប្រាប់ថា ការបោះឆ្នោតធ្វើឡើងទាល់តែសូរគ្រាប់កាំភ្លើងស្ងាត់សិន
ប្រធានាធិបតី វ៉ូឡូឌីមៀរ ហ្សេលេនស្គី បានច្រានចោលពាក្យចចាមអារ៉ាមអំពីសម្ពាធក្នុងការរៀបចំការបោះឆ្នោត ដោយលោកសង្កត់ធ្ងន់ថា ការបោះឆ្នោតនឹងមិនអាចកើតឡើងបានទេ លុះត្រាតែសូរគ្រាប់កាំភ្លើងស្ងប់ស្ងាត់ ពោលគឺមានបទឈប់បាញ់ និងការធានាសន្តិសុខច្បាស់លាស់។ នេះបើយោងតាមការផ្សាយរបស់សារព័ត៌មានបារាំង France24 កាលពីថ្ងៃទី១១ខែកុម្ភៈឆ្នាំ២០២៦។

ទោះបីជាមានសេចក្តីរាយការណ៍ពីកាសែត Financial Times ដែលថាទីក្រុងវ៉ាស៊ីនតោនកំពុងជំរុញឲ្យមានការបោះឆ្នោតក្នុងរយៈពេល៣ខែខាងមុខក៏ដោយ ក៏លោកហ្សេលេនស្គីបានបញ្ជាក់ច្បាស់ៗថា លំដាប់លំដោយគឺសាមញ្ញបំផុត៖ ត្រូវបញ្ចប់សង្គ្រាមជាមុនសិន ទើបការបោះឆ្នោតតាមក្រោយ។ លោកបានបង្ហើបថា បើរុស្ស៊ីយល់ព្រមតាមលក្ខខណ្ឌ ការបញ្ចប់អរិភាពអាចនឹងកើតមានឡើងនៅត្រឹមរដូវក្តៅឆ្នាំនេះ។
បញ្ហាប្រឈមផ្នែកភស្តុភារក្នុងការរៀបចំការបោះឆ្នោតក្នុងគ្រាមានសង្គ្រាម នៅតែជាឧបសគ្គដ៏ធំធេង។ ជាមួយនឹងប្រជាជនអ៊ុយក្រែនរាប់លាននាក់កំពុងភៀសខ្លួននៅបរទេស រាប់សែននាក់កំពុងប្រយុទ្ធនៅសមរភូមិមុខ និងអ្នកផ្សេងទៀតរស់នៅក្រោមការត្រួតត្រារបស់រុស្ស៊ី ការរៀបចំការបោះឆ្នោតដោយយុត្តិធម៌ និងសុវត្ថិភាព គឺជាកិច្ចការដ៏លំបាកបំផុត។ លើសពីនេះ ការស្ទង់មតិបង្ហាញថា សាធារណជនអ៊ុយក្រែនផ្ទាល់ ក៏មិនទាន់មានបំណងចង់ឃើញការបោះឆ្នោតក្នុងអំឡុងពេលសង្គ្រាមនេះដែរ។
ភាពស្របច្បាប់ក្នុងការកាន់តំណែងរបស់លោកហ្សេលេនស្គីតែងតែត្រូវបានរុស្ស៊ីយកមកធ្វើជាប្រធានបទវាយប្រហារ ដោយសារអាណត្តិ៥ឆ្នាំរបស់លោក (ដែលចាប់ផ្តើមក្នុងឆ្នាំ២០១៩) ត្រូវផុតកំណត់តាំងពីឆ្នាំ២០២៤មកម៉្លេះ។ ទោះជាយ៉ាងណាក៏ដោយ មេដឹកនាំអ៊ុយក្រែននៅតែរក្សាជំហររឹងមាំថា រាល់កិច្ចព្រមព្រៀងសន្តិភាពណាមួយដែលពាក់ព័ន្ធនឹងការបោះបង់ទឹកដីឲ្យមូស្គូ ត្រូវតែឆ្លងកាត់ការធ្វើប្រជាមតិពីប្រជាជន មិនមែនត្រឹមតែការបោះឆ្នោតរហ័សនោះទេ។ លោកបង្ហាញឆន្ទៈក្នុងការពន្លឿនការបោះឆ្នោតតាមផែនការសន្តិភាពរបស់អាមេរិក ប៉ុន្តែលក្ខខណ្ឌដែលមិនអាចខ្វះបានគឺ សន្តិភាព និងសន្តិសុខដែលមានស្ថិរភាពជាមុន៕
ប្រែសម្រួល៖ ឈាង
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១០ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


