ព័ត៌មានអន្ដរជាតិ
Update៖ លោក Yoon ត្រូវជាប់គុកអស់មួយជីវិត ហើយអតីតរដ្ឋមន្ត្រីការពារជាតិជាប់ទោស៣០ឆ្នាំ
អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ត្រូវបានតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត បន្ទាប់ពីត្រូវបានរកឃើញថាមានទោសពីបទដឹកនាំការបះបោរ ក្នុងអំឡុងពេលប្រកាសច្បាប់អាជ្ញាសឹកកាលពីថ្ងៃទី៣ខែធ្នូឆ្នាំ២០២៤។ នេះបើតាមការផ្សាយរបស់ BBC នាថ្ងៃទី១៩ខែកុម្ភៈឆ្នាំ២០២៦។

សាលាដំបូងក្រុងសេអ៊ូលបានប្រកាសសាលក្រមជាប្រវត្តិសាស្ត្រនេះ ដោយសន្និដ្ឋានថា សកម្មភាពរបស់លោក Yoon រួមទាំងការបញ្ជូនកងទ័ពប្រដាប់អាវុធទៅកាន់វិមានសភា គឺជាការវាយប្រហារដោយផ្ទាល់ទៅលើគ្រឹះប្រជាធិបតេយ្យរបស់ជាតិ ដើម្បីរារាំងដំណើរការសភា និងចាប់ខ្លួនគូប្រជែងនយោបាយ។
ជាមួយគ្នានឹងអតីតប្រធានាធិបតី មន្ត្រីជាន់ខ្ពស់ជាច្រើនរូបទៀតនៅក្នុងរដ្ឋបាលរបស់លោក ក៏ទទួលបានការផ្ដន្ទាទោសដាក់ពន្ធនាគារធ្ងន់ធ្ងរផងដែរ។ អតីតរដ្ឋមន្ត្រីការពារជាតិ លោក Kim Yong-hyun ត្រូវបានកាត់ទោសដាក់ពន្ធនាគារ៣០ឆ្នាំ ចំណែកអតីតមេបញ្ជាការចារកម្ម លោក Roh Sang-won ទទួលទោស១៨ឆ្នាំ។ ចំពោះមន្ត្រីប៉ូលិសវិញ មានអតីតអគ្គស្នងការនគរបាលជាតិ លោក Cho Ji-ho ត្រូវកាត់ទោស១២ឆ្នាំ, អតីតស្នងការនគរបាលក្រុងសេអ៊ូល លោក Kim Bong-sik ទទួលទោស១០ឆ្នាំ និងលោក Mok Hyun-tae អតីតប្រធានសន្តិសុខសភា ជាប់ទោស៣ឆ្នាំ។
សាលក្រមនេះបានបិទបញ្ចប់ទំព័រដ៏ច្របូកច្របល់បំផុតនៃវិបត្តិរដ្ឋធម្មនុញ្ញ ដែលកូរ៉េខាងត្បូងមិនធ្លាប់ជួបប្រទះក្នុងរយៈពេលជាច្រើនទសវត្សរ៍មកនេះ។ តុលាការបានបញ្ជាក់ថា ជនជាប់ចោទទាំងអស់មានរយៈពេលមួយសប្តាហ៍ដើម្បីធ្វើការប្តឹងឧទ្ធរណ៍ប្រឆាំងនឹងសាលក្រមនេះ៕
ប្រែសម្រួល៖ ឈាង
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


