ព័ត៌មានជាតិ
ការវាស់វែងដីធ្លីជូនពលរដ្ឋក្នុងខេត្តកំពតបានបញ្ចប់ទាំងស្រុង ខណៈការចែកបណ្ណកម្មសិទ្ធិនឹងបញ្ចប់ក្នុងឆ្នាំ២០២៦
នៅថ្ងៃទី ១៩ ខែកុម្ភៈ ឆ្នាំ២០២៦នេះលោក ម៉ៅ ធនិន អភិបាលខេត្តកំពតបានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសចែកវិញ្ញាបនបត្រសម្គាល់រម្ចាស់អចលនវត្តុជូនប្រជាពលរដ្ឋចំនួនពីរភូមិ និងប្រកាសបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យចំនួន ៣ភូមិក្នុងស្រុកកំពង់ត្រាច ដែលពិធីនេះបានធ្វើឡើងនៅក្នុងបរិវេណវត្តឧទុម្ភរព័កំពង់ត្រាចដែលស្ថិតនៅក្នុងភូមិកំពង់ត្រាចទី១ ឃុំកំពង់ត្រាចខាងកើត ស្រុកកំពង់ត្រាចខេត្តកំពត។

មន្ត្រីជំនាញសុរិយោដីខេត្តកំពតបានឱ្យដឹងថា ការងារនៃការចុះវាស់វែងដើម្បីចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធជូនពលរដ្ឋក្នុងខេត្តកំពតទាំង៩៣ឃុំ-សង្កាត់ ដែលមាន ៤៩១ភូមិ ដែលមានក្បាលដីប៉ាន់ស្មានសរុបជាង ៧៧ម៉ឺនក្បាលដីត្រូវបានបញ្ចប់ទាំងស្រុងក្នុងឆ្នាំ២០២៥។ ទន្ទឹមនឹងនោះ ការងារចែកបណ្ណកម្មសិទ្ធិជូនពលរដ្ឋ មន្ទីរជំនាញនឹងរៀបចំចែកជូនឱ្យបានអស់នៅក្នុងឆ្នាំ២០២៦នេះ។

លោក ព្រាប សុផាត ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តកំពតបានឱ្យដឹងថា ដោយអនុវត្តតាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា និងដោយមានការដឹកនាំគាំទ្រ ចង្អុលបង្ហាញផ្ទាល់ពីលោក សាយ សំអាល់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងលោក ម៉ៅ ធនិន អភិបាលខេត្តកំពត បានជំរុញឱ្យការងារចុះបញ្ជីដីធ្លី និងចេញបណ្ណកម្មសិទ្ធិជូនពលរដ្ឋបានឆាប់រហ័ស ស្របតាមផែនការដែលបានគ្រោងទុកដើម្បីឈានទៅសម្រេចបាននូវគោលនយោបាយដីធ្លីរបស់រាជរដ្ឋាភិបាល ប្រកបដោយប្រសិទ្ធភាព ចីរភាព និងបរិយាបន្ន ក្រុមការងារមន្ទីរបានចុះវាស់វែងដើម្បីចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធជូនពលរដ្ឋក្នុងខេត្តកំពតរួចរាល់ទាំងស្រុង ទាំង ៩៣ឃុំ-សង្កាត់ ស្មើនឹង ៤៩១ភូមិ ដែលមានក្បាលដីប៉ាន់ស្មានសរុបជាង ៧៧ម៉ឺនក្បាលដី កាលពីឆ្នាំ២០២៥កន្លងទៅ។ ទន្ទឹមនឹងនោះ ក្រុមការងាររបស់មន្ទីរនឹងពន្លឿនក្នុងការចេញបណ្ណកម្មសិទ្ធិ និងធ្វើការចែកបណ្ណកម្មសិទ្ធិដីធ្លីជូនពលរដ្ឋឱ្យបានអស់នៅក្នុងឆ្នាំ២០២៦តាមការគ្រោងទុក ដើម្បីឆ្លើយតបការចង់បានរបស់ប្រជាពលរដ្ឋ និងថ្នាក់ដឹកនាំ។

លោក ម៉ៅ ធនិន អភិបាលខេត្តកំពត ក៏បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់ក្រុមការងារមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តកំពត ដែលបានខិតខំពុះពារក្នុងការចុះវាស់វែងចុះបញ្ជីដីធ្លី រហូតបាននូវបណ្ណកម្មសិទ្ធិជូនពលរដ្ឋនាពេលកន្លងមក ក៏ដូចជាពេលនេះ។

អភិបាលខេត្តបានបន្តថា បណ្ណកម្មសិទ្ធិ (វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ) ដែលបានចែកជូនប្រជាពលរដ្ឋនៅទូទាំងប្រទេស ក៏ដូចជាខេត្តកំពតនាពេលនេះ គឺជាចំណងដៃដ៏កាត់ថ្លៃពុំបានរបស់ប្រមុខរាជរដ្ឋាភិបាល តាំងពីអាណត្តិសម្តេចតេជោ ហ៊ុន សែន រហូតបន្តមកដល់អាណត្តិសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ដែលនេះបានបង្ហាញឱ្យឃើញពីការយកចិត្តទុកដាក់ និងគិតគូរចំពោះការប្រើប្រាស់ដីធ្លីរបស់ប្រជាពលរដ្ឋ ដោយធ្វើយ៉ាងណាឱ្យស្របទៅតាមច្បាប់កំណត់ ពិសេសឈានទៅបញ្ចប់ជម្លោះដីធ្លី។

លោក ម៉ៅ ធនិន អភិបាលខេត្តកំពត ក៏បានជំរុញឱ្យពលរដ្ឋដែលទទួលបានបណ្ណកម្មសិទ្ធិដីធ្លីទាំងអស់ សូមយកទៅប្រើប្រាស់ឱ្យបានចំគោលដៅដើម្បីទាញយកប្រយោជន៍ពីវិស័យដីធ្លី ពិសេសសូមកុំឱ្យមានវិវាទដីធ្លីក្រោយពេលទទួលបានបណ្ណកម្មសិទ្ធិ ព្រោះការសម្របស្រួល និងដោះស្រាយលោកមិនមានសិទ្ធិនោះទេ ដោយការដោះស្រាយគឺត្រូវស្ថិតក្នុងដែនសមត្ថកិច្ចរបស់តុលាការ។

សូមបញ្ជាក់ថា ការចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុនាពេលនេះមានចំនួន ២ភូមិ មានភូមិភ្នំដំរី ស្ថិតក្នុងឃុំដំណាក់កន្ទួតខាងជើង និងភូមិព្រែកក្រឹស ស្ថិតក្នុងឃុំព្រែកក្រឹស មានក្បាលដីសរុបចំនួន ១៤៩ក្បាលដី ស្មើនឹង ១៤២គ្រួសារ និងប្រកាសបិទផ្សាយជាធារណៈនូវឯកសារ នៃការវិនិច្ឆ័យចំនួន ៣ភូមិ មានភូមិអូរស្លែង ស្ថិតក្នុងឃុំដំណាក់កន្ទួតខាងជើង ភូមិអង្គរជ័យទី២ ស្ថិតក្នុងឃុំដំណាក់កន្ទួតខាងត្បូង និងភូមិកំពង់ត្រាចទី១ ស្ថិតក្នុងឃុំកំពង់ត្រាចខាងកើត មានក្បាលដីសរុបចំនួន ៣.៦៧៣ក្បាលដី ស្មើនឹង ២.៣៤៧គ្រួសារ៕
អត្ថបទ៖ សឹង រ៉ាត់

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៣ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៥ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


