Connect with us

ព័ត៌មានជាតិ

អាជ្ញាធរ​បិទ​ផ្សារ​ច្បារអំពៅ និង​ផ្សារ​បន្លែ ឲ្យ​អាជីវករ ពលរដ្ឋ​ដែល​ធ្លាប់​ទៅ​ផ្សារ​ថ្ងៃទី ២២ ទៅ​យក​សំណាក បើ​មាន​អាការ ក្តៅ ក្អក ហត់

បានផុស

នៅ

អាជ្ញាធរខណ្ឌច្បារអំពៅ បានសម្រេចបិទផ្សារច្បារអំពៅ និងផ្សារបន្លែ ស្ថិតក្នុងសង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ចាប់ពីថ្ងៃទី ២៤ ខែមេសា ដល់ថ្ងៃទី ៧ ខែឧសភា ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រដ្ឋបាលខណ្ឌច្បារអំពៅ លើកឡើងថា ប៉ុន្មានថ្ងៃនេះ មានអាជីវករ និងប្រជាពលរដ្ឋជាច្រើន បានឆ្លងកូវីដ១៩ ក្នុងព្រឹត្តិការសហគមន៍ ២០ កុម្ភៈ គួរឱ្យព្រួយបារម្ភ ដែលចាំបាច់ត្រូវមានវិធានការទប់ស្កាត់ជាបន្ទាន់។

រដ្ឋបាលខណ្ឌច្បារអំពៅ ក៏អំពាវនាវដល់ប្រជាពលរដ្ឋ អាជីវករ សន្តិសុខ បុគ្គលិក ធ្លាប់បានចេញចូលផ្សារទាំងពីរខាងលើ ចាប់ពីថ្ងៃទី ២២ ខែមេសា ប្រសិនបើមានអាការក្តៅខ្លួន ក្អក ពិបាកដកដង្ហើម សូមអញ្ជើញទៅធ្វើតេស្តយកសំណាករកមេរោគកូវីដ១៩៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម