Connect with us

ព័ត៌មានជាតិ

អភិបាលខេត្តមណ្ឌលគិរីចុះពិនិត្យមើលទីតាំងសាងសង់កន្លែងបូជាសព និងបញ្ចុះសពអ្នកស្លាប់ដោយសារកូវីដ១៩

បានផុស

នៅ

លោក ស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរីរួមនិងមន្ត្រីពាក់ព័ន្ធបានអញ្ជើញចុះពិនិត្យមើលទីតាំងសម្រាប់សាងសង់កន្លែងបូជាសព ឬឈាបនដ្ឋាននិងកន្លែងបញ្ចុះសព សម្រាប់អ្នកដែលបានបាត់បង់ជីវិត ដោយសារជំងឺកូវីដ១៩។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកអភិបាលខេត្តបានមានប្រសាសន៍ថា កន្លែងបូជាសព ឬឈាបនដ្ឋាននិងកន្លែងបញ្ចុះសពនេះមានទីតាំងនៅដាច់ដោយឡែកពីគ្នាគឺ ទីតាំងទី១ មានទំហំផ្ទៃដីជិត ១០ហិកតា ស្ថិតនៅភូមិពូលុង សង្កាត់រមនា ក្រុងសែនមនោរម្យ និងទីតាំងទី២ មានទំហំផ្ទៃដីចាប់ពី៣-៥ហិកតា ស្ថិតនៅភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។

ដោយសារតែមានការឆ្លងរាត្បាត ជំងឺកូវីដ១៩ ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ រាជរដ្ឋាភិបាលបានណែ​នាំឱ្យអាជ្ញាធររាជធានី ខេត្ត ត្រៀមឈាបនដ្ឋាន ឬកន្លែងបូជាសព សម្រាប់អ្នកស្លាប់ដោយជំងឺ កូវីដ១៩ដោយមិន អនុញ្ញាតឱ្យមានការបញ្ចុះសពឡើយលើកលែងតែជនជាតិខ្មែរអ៊ីស្លាម និងជនជាតិដើមភាគតិច៕

អត្ថបទ៖សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម