Connect with us

ព័ត៌មានអន្ដរជាតិ

លោក ត្រាំ ចង់ឲ្យ​ជ្រើសរើសមេដឹកនាំថ្មី​នៅ​អ៊ីរ៉ង់​ តាមរបៀ​ប​វេណេស៊ុយអេឡា​ ដែលលោក​ដឹងឮ​​

បានផុស

នៅ

ប្រធានាធិបតី ដូណាល់ ត្រាំ នៅ​​ថ្ងៃទី៥ខែមីនា បានប្រកាសថា លោកចង់ចូលរួមក្នុងការជ្រើសរើសមេដឹកនាំកំពូលថ្មី​​​របស់ប្រទេស​អ៊ីរ៉ង់ ដោយបញ្ជាក់ជាថ្មីអំពីគោលដៅរបស់លោកក្នុងការបង្កើតឲ្យមានថ្នាក់ដឹកនាំថ្មីដែល​ធ្វើមិត្ត​ជាមួយសហរដ្ឋអាមេរិក នៅក្នុងប្រព័ន្ធគ្រប់គ្រងរបស់ទីក្រុងតេហេរ៉ង់។

រូបភាព៖Reuters
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរយៈការ​ចេញផ្សាយ​របស់ Axios លោកត្រាំបញ្ចាក់ថា អ៊ីរ៉ង់កំពុង «ខ្ជះខ្ជាយពេលវេលា» ក្នុងដំណើរការជ្រើសរើសមេដឹកនាំកំពូលម្នាក់ដើម្បីជំនួសលោក Ali Khamenei ដែលត្រូវបានធ្វើឃាត​នៅក្នុងការវាយឆ្មក់ដោយសហរដ្ឋអាមេរិក និងអ៊ីស្រាអែលកាលពីចុងសប្តាហ៍មុន។

លោក និយាយថា៖«ខ្ញុំត្រូវតែចូលរួមក្នុងដំណើរការជ្រើសរើស ដូចដែលខ្ញុំបានធ្វើជាមួយប្រធានាធិបតីបណ្តោះអាសន្នលោកស្រី Delcy Rodriguez នៅវ៉េណេស៊ុយអេឡា»។ នៅក្នុងនោះដែរ លោកប្រកាសជំហរថា នឹងមិនទទួលយកមេដឹកនាំកំពូលថ្មី​របស់​អ៊ីរ៉ង់ ដោយ​បន្ត​​​នូវ​គោលនយោបាយរបស់លោក Khamenei ដែលអាចធ្វើឲ្យអាមេរិកចូលទៅក្នុងសង្គ្រាមថ្មីក្នុងរយៈពេល ៥ឆ្នាំ។

មេដឹកនាំសហរដ្ឋអាមេរិកបានទទួលស្គាល់ថា Mojtaba Khamenei ដែលជាកូនប្រុសរបស់ Ali Khamenei គឺជាបេក្ខជនដែលទំនងបំផុត សម្រាប់តួនាទីជាមេដឹកនាំកំពូលរបស់អ៊ីរ៉ង់។ ទោះបី​យ៉ាងណា លោកត្រាំ បានប្រកាសថា លទ្ធផលនេះមិនអាចទទួលយកបាន ហើយថា កូនប្រុសលោក Khamenei មិនទាន់មានសមត្ថភាពគ្រប់គ្រាន់នៅ​ឡើយ​​ទេ។ ស្របពេលដែលអាមេរិកចង់បាននរណាម្នាក់ដែលនឹងនាំមកនូវភាពសុខដុមរមនា និងសន្តិភាពដល់អ៊ីរ៉ង់តែប៉ុណ្ណោះ។

ទោះជាយ៉ាងណាក៏ដោយ វាមិនច្បាស់ទេថាលោកត្រាំ មានបំណងចូលរួមក្នុងដំណើរការជ្រើសរើសមេដឹកនាំកំពូលរបស់អ៊ីរ៉ង់យ៉ាងដូចម្តេច។ ទីភ្នាក់ងារសារព័ត៌មាន AFP បាននិយាយថា សេចក្តីថ្លែងការណ៍នេះសបង្ហាញថា លោកហាក់ដូចជាមានឆន្ទៈក្នុងការសហការ ជាជាងស្វែងរកការផ្តួលរំលំរដ្ឋាភិបាលបច្ចុប្បន្ននៅក្នុងប្រទេសអ៊ីរ៉ង់៕

អត្ថបទ៖ សាង ស្រីល័ក្ខ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម