Connect with us

ព័ត៌មានជាតិ

អាជ្ញាធរខេត្តក្រចេះ ប្រកាសឱ្យរុះរើស្លាកផ្សាយពាណិជ្ជកម្មស្រា ស្រាបៀរ និងគ្រឿងស្រវឹងគ្រប់ប្រភេទឱ្យរួចរាល់មុនថ្ងៃទី២២

បានផុស

នៅ

នៅ​ថ្ងៃទី១៣ ខែមិនា ឆ្នាំ២០២៦ រដ្ឋបាលខេត្តក្រចេះ បាន​ប្រកាស​ឱ្យ​ចុះរុះរើ​ស្លាកផ្សាយពាណិជ្ជកម្មស្រា ស្រាបៀរ និងគ្រឿងស្រវឹងគ្រប់ប្រភេទ ជាបណ្តោះអាសន្ន ដើម្បីចូលរួមនៅក្នុងព្រឹត្តិការណ៍បុណ្យទន្លេលើកទី១០ ឱ្យបានរួចរាល់មុនថ្ងៃទី២២ ខែមីនា ឆ្នាំ ២០២៦ ជាកំហិត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមសេចក្ដីជូនដំណឹងរដ្ឋបាលខេត្ត ខាងលើនេះ បាន​ឱ្យដឹងថា ដើម្បីចូលរួមអបអរសាទរ​ក្នុងឱកាស​ព្រឹត្តិការណ៍​បុណ្យទន្លេ​លើកទី១០ ឆ្នាំ២០២៦ នៅខេត្តក្រចេះ ក្រោមប្រធានបទ “ទន្លេបៃតង បេតិកភណ្ឌវប្បធម៌ និងធម្មជាតិមហាសាល” ដែលនឹង ប្រព្រឹត្តទៅនៅថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៦ ខាងមុខនេះ រដ្ឋបាលខេត្តក្រចេះ បាន​ស្នើ​ដល់ម្ចាស់ក្រុមហ៊ុន អាជីវកម្ម ភោជនីយដ្ឋាន អាហារដ្ឋាន ដែលមាន​ស្លាកផ្សាយ​ពាណិជ្ជកម្មស្រា ស្រាបៀរ និងគ្រឿងស្រវឹងគ្រប់ប្រភេទ លើរបាកាត់ទទឹងផ្លូវ ផ្ទាំងប៉ាណូ និង​ស្លាកផ្សាយ​ពាណិជ្ជកម្មនៅ តាមដងផ្លូវជាតិទូទាំងខេត្ត ធ្វើ​ការរុះស្លាកផ្សាយពាណិជ្ជកម្មស្រា ស្រាបៀរ និងគ្រឿងស្រវឹង​គ្រប់ប្រភេទ ជាបណ្តោះអាសន្ន ចាប់ពីថ្ងៃចេញសេចក្តីជូនដំណឹងនេះ និងឱ្យបានរួចរាល់មុនថ្ងៃទី២២ ខែមីនា ឆ្នាំ ២០២៦ ជាកំហិត។

ក្រោយបញ្ចប់ព្រឹត្តិការណ៍បុណ្យទន្លេ ម្ចាស់ក្រុមហ៊ុន អាជីវកម្ម ភោជនីយដ្ឋាន អាហារដ្ឋាន អាចធ្វើការ​តម្លើង​ស្លាក​ផ្សាយពាណិជ្ជកម្មស្រា ស្រាបៀរ និងគ្រឿងស្រវឹងគ្រប់ប្រភេទវិញ ដោយរាល់ការចំណាយក្នុងការរុះរើ និងតម្លើងជាបន្ទុករបស់ក្រុមហ៊ុន និងម្ចាស់អាជីវកម្មរៀងៗខ្លួន។

ក្រោយ​ទទួលបានសេចក្តីជូនដំណឹងខាងលើនេះ រដ្ឋបាលខេត្តក្រចេះ សង្ឃឹមយ៉ាងមុតមាំថា ក្រុមហ៊ុន ម្ចាស់​អាជីវកម្ម ភោជនីយដ្ឋាន អាហារដ្ឋានដែលមានស្លាកផ្សាយពាណិជ្ជកម្មស្រា ស្រាបៀរ និងគ្រឿងស្រវឹងគ្រប់​ប្រភេទ​លើរបាកាត់ទទឹងផ្លូវ ផ្ទាំងប៉ាណូ និងស្លាកផ្សាយពាណិជ្ជកម្ម នៅតាមដងផ្លូវជាតិ ទូទាំងខេត្ត ចូលរួមអនុវត្តតាមសេចក្តីជូនដំណឹងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់៕

អត្ថបទ៖ ប្រុញ វិធិន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម