Connect with us

ព័ត៌មានអន្ដរជាតិ

​យោធាអាមេរិក​សម្លាប់​មនុស្ស​​១៥៧នាក់ដោយ​ចោទ​ជា​​ភេរវករ ប៉ុន្តែ​អ្នក​ជំនាញ​ថា​ «ខុសច្បាប់​»​

បានផុស

នៅ

យោធា​សហរដ្ឋអាមេរិក បាន​បញ្ជាក់ថា មនុស្ស​យ៉ាងហោចណាស់១៥៧នាក់​ត្រូវ​បាន​សម្លាប់ ​នៅក្នុងការវាយប្រហារ​ដ៏សាហាវ​ប្រឆាំង​នឹង​ក្រុម​ដែល​​អាមេរិក​ចោទ​ថា ជា«ពួក​ភេរវករ»​ ​ជួញ​ដូរ​គ្រឿង​ញៀន​នៅ​ឯ​នាយ​សមុទ្រ​អាមេ​រិក​ឡាទីន តែ​អ្នក​ជំនាញ​ផ្នែក​ច្បាប់​អន្តរជាតិ​ បាន​ពិពណ៌នាថា ជា«យុទ្ធនាការ​សម្លាប់​ក្រៅប្រព័ន្ធតុលាការ»។

មន្ត្រីជាន់​ខ្ពស់​ការពារ​ជាតិ​ លោក​ Joseph Humire និយាយថា៖ «នាវា​ជួញ​ដូរ​គ្រឿងញៀនចំនួន ៤៧គ្រឿង​ត្រូវបានវាយប្រហារ​ក្នុង​តំបន់​ការ៉ាប៊ីន ​និង​ប៉ាស៊ីហ្វិក​ខាងកើត​ចាប់​តាំង​ពី​យុទ្ធនាការ​នេះ​បានចាប់ផ្តើម​ក្នុងខែ​កញ្ញាឆ្នាំមុន​»។ នេះ​បើយោង​តាម Al Jazeera ផ្សាយ​ថ្ងៃ​ទី​១៧ ខែមីនា ឆ្នាំ​២០២៦ ។

ទូក​ដែល​អាមេរិក​ថា​ពាក់ព័ន្ធ​គ្រឿងញៀន។ រូបភាព៖ Reuters
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ទោះបី​​យ៉ាង​ណា​នៅថ្ងៃអង្គារពេល​​​អ្នកតាក់​តែងច្បាប់​សួរ​​ថា​តើបរិមាណគ្រឿងញៀន​ដែលចូល​សហរដ្ឋអាមេរិក​ថយចុះ​ឬអត់? ​លោក Humire ឆ្លើយ​ថា​៖ «នាវាចរ​​ជួញ​ដូរគ្រឿងញៀន​បាន​ថយចុះ ​២០ភាគរយ​ក្នុងតំបន់ការ៉ាប៊ីន។ យើង​បានវាស់វែងពី​​ការ​ថយចុះ​​នៃការ​ចល័ត​​របស់នាវា»។

ចំណែក​ លោក Adam Smith អ្នក​តំ​ណាងរាស្ត្រឆ្លើយតបវិញ​ថា៖ «ប៉ុន្តែ​នោះ​ជា​ការបដិសេធទាក់ទងនឹងគ្រឿងញៀន​ពី​ចំនួន​​ពិតដែល​ចូល​​ក្នុង​សហ​រដ្ឋ​អាមេរិក»។

អ្នក​ជំនាញសម្តែងការសង្ស័យថា ការ​វាយ​ប្រហារ​​​ទាំង​នេះ​មានផលប៉ះពាល់​គួរ​ឱ្យកត់​សម្គាល់លើ​ការជួញដូរគ្រឿងញៀន ហើយ​អ្នកជំនាញ​ផ្នែក​ច្បាប់​លើក​ឡើង​ថា៖ «យុទ្ធនាការ​នេះគឺជាការរំលោភច្បាប់អន្តរជាតិ​យ៉ាង​ច្បាស់ ហើយ​កំពុងធ្វើឱ្យមាន​ភាព​ស្រពេច​ស្រពិលរវាង​ជម្លោះ​ប្រដាប់​អាវុធ និង​សកម្មភាពឧក្រិដ្ឋកម្ម»។

យោង​តាម​ច្បាប់អន្តរជាតិ ជម្លោះប្រដាប់អាវុធ សង្គ្រាម ឬ​ភាព​ជាសត្រូវ (អរិភាព) រវាងរដ្ឋ ឬក្រុមប្រដាប់អាវុធដែលមានការរៀបចំ ក្នុង​កាលៈទេសៈទាំង​នោះ ច្បាប់អន្តរជាតិ (ដូចជាធម្មនុញ្ញ​អង្គការសហប្រជាជាតិ និងច្បាប់សង្គ្រាម) ទទួល​ស្គាល់ថា កម្លាំង​យោធាអាច​ប្រើប្រាស់​បាន ប៉ុន្តែ​ក្នុង​ដែន​កំណត់តឹងរ៉ឹង​ប៉ុណ្ណោះ​។

រីឯសកម្មភាពឧក្រិដ្ឋកម្ម ដូច​ជា​ការ​ជួញ​ដូរគ្រឿងញៀន ឬការរត់ពន្ធ​ ទាំង​នេះមិនមែន​ជាសកម្មភាព​សង្គ្រាមទេ ដូច្នេះ​ច្បាប់អន្តរជាតិមិន​អនុញ្ញាត​ឱ្យរដ្ឋប្រើប្រាស់កម្លាំងយោធា​ប្រឆាំងនឹងពួកគេទេ។

គួរ​បញ្ជាក់​ថា រដ្ឋបាល លោក ដូណាល់ ត្រាំ យកវិធីសាស្រ្តយោធា​និយម​ក្នុង​ការប្រយុទ្ធប្រឆាំង​នឹងការជួញដូរគ្រឿងញៀន អនុញ្ញាត​ឱ្យ​សហ​រដ្ឋអាមេរិក​ពង្រីកឥទ្ធិពលយោធានៅទូទាំងតំបន់៕

ប្រែសម្រួល៖ ណឺ មិនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម