Connect with us

ព័ត៌មានជាតិ

តំបន់ទេសចរណ៍​សំខាន់ចំនួន​ ៧ ​ជាគោល​ដៅ​ទេស​ចរ​មកកម្សាន្ត​ព្រឹត្តិកាណ៍​បុណ្យទន្លេ​ខេត្តក្រចេះ

បានផុស

នៅ

អំឡុងព្រឹត្តិការណ៍បុណ្យទន្លេលើកទី១០ ខាងមុខនេះ មន្ទីរទេសចរណ៍ខេត្តក្រចេះបានត្រៀមរៀបចំតំបន់ទេសចរណ៍សំខាន់ៗ​ចំនួន ៧ ទីតាំង សម្រាប់ភ្ញៀវទេសចរជាតិនិងអន្តរជាតិទៅកម្សាន្ត ដែលតំបន់ទេសចរណ៍​ទាំងនោះជាគោលដៅទេសចរណ៍ដ៏មានសក្តានុពលរបស់ខេត្ត។

តំបន់រមណីយដ្ឋានសំខាន់ៗទាំងនោះរួមមាន សួនសុបិន្តកោះច្រែង សហគមន៍ទេសចរណ៍​កោះទ្រង់ អន្លង់ផ្សោត ភ្នំសំបុក រមណីយដ្ឋានព្រែកកាំពី វិហារវត្តសសរ ១០០ និង​រមណីយដ្ឋានបឹងកោះសុក្រម។ នេះបើ​តាមការឱ្យដឹងពីលោក ប្រាក់ វិកុល មន្រ្តីនៃមន្ទីរទេសចរខេត្តក្រចេះ នាព្រឹកថ្ងៃទី២៤ ខែមិនា ឆ្នាំ២០២៦។

ព្រឹត្តិការណ៍បុណ្យទន្លេលើកទី១០ ក្នុង​ខេត្តក្រចេះ​នៅសល់ ៣ ថ្ងៃទៀតប៉ុណ្ណោះ ដែល​គ្រោង​ប្រារព្ធធ្វើឡើង​ពី​ថ្ងៃទី ២៧ ដល់ ២៩ ខែមិនា ខាងមុខនេះ ក្រោមប្រធានបទ”ទន្លេបៃតង បេតិកភណ្ឌ វប្បធម៌ និង ធម្មជាតិ”៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អត្ថបទ៖ប្រុញ វិធិន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម