ព័ត៌មានជាតិ
អធិការដ្ឋាននគរបាលក្រុងក្រចេះ ចុះផ្សព្វផ្សាយច្បាប់ចរាចរណ៍ដល់សិស្សានុសិស្សតាមគ្រឹះស្ថានសិក្សា
អធិការដ្ឋាននគរបាលក្រុងក្រចេះ ខេត្តក្រចេះបានចុះផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ដល់សិស្សានុសិស្សនៅតាមគ្រឹះស្ថានសិក្សា និងសាលារៀន ដែលកំពុងស្ថិតនៅក្នុងវ័យប្រឈម។

លោកវរៈសេនីយ៍ទោ លឹម សៅរ៍វិសាល អធិការរងទទួលផែនសណ្ដាប់ធ្នាប់បានឲ្យដឹងថា យុទ្ធនាការនេះធ្វើឡើងក្នុងគោលបំណងជំរុញការយល់ដឹង និងពញ្ញាក់ស្មារតីដល់សិស្សានុសិស្សទាំងអស់ឲ្យបានជ្រួតជ្រាបកាន់តែច្បាស់ អំពីបទប្បញ្ញត្តិ និងកាតព្វកិច្ចក្នុងការចូលរួមគោរពច្បាប់ចរាចរណ៍ឲ្យបានត្រឹមត្រូវមុនពេល និងអំឡុងពេលធ្វើដំណើរ។


លោកបន្ដថា ខ្លឹមសារសំខាន់ៗនៃការផ្សព្វផ្សាយរួមមានការណែនាំអំពី ការពាក់មួកសុវត្ថិភាពឱ្យបានត្រឹមត្រូវទាំងអ្នកបើកបរ និងអ្នករួមដំណើរ សម្រាប់យានយន្តគ្រប់ប្រភេទជាពិសេសម៉ូតូ។ ការពន្យល់អំពីសញ្ញាចរាចរណ៍ផ្សេងៗ និងសារៈសំខាន់នៃការគោរពតាមសញ្ញាទាំងនោះ។ ការណែនាំឲ្យចេះប្រើប្រាស់ផ្លូវប្រកបដោយការប្រុងប្រយ័ត្ន និងការយោគយល់អធ្យាស្រ័យគ្នាទៅវិញទៅមក។ ការលើកឡើងអំពីហានិភ័យនៃគ្រោះថ្នាក់ចរាចរណ៍ និងផលប៉ះពាល់ដល់ខ្លួនឯង គ្រួសារ និងសង្គមជាតិ។
ការណែនាំឲ្យចៀសវាងពីការបើកបរក្នុងល្បឿនលឿន និងការបើកបរពេលមានជាតិអាល់កុលនៅក្នុងខ្លួន និងផ្សព្វផ្សាយអំពីគ្រោះថ្នាក់និងគុណវិបត្តិ ដែលបណ្តាលមកពីសារធាតុញៀនផងដែរ៕
អត្ថបទ៖ ប្រុញ វិធិន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៦ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


