Connect with us

ព័ត៌មានជាតិ

ពលរដ្ឋក្នុងសហគមន៍ភូមិស្រះ រួមគ្នាសាងសង់សាលាមត្តេយ្យ ដើម្បីអនាគតកុមារជនបទ

បានផុស

នៅ

ពលរដ្ឋក្នុងសហគមន៍ភូមិស្រះ ឃុំថ្មី ស្រុកចិត្របុរី ខេត្តក្រចេះ បានរួមគ្នាសាងសង់សាលាមត្តេយ្យដើម្បីក្តីសង្ឃឹម និងអនាគតកុមារនៅតំបន់ជបបទ។

លោក ផាន់ ឈុន តំណាងឲ្យមាតាបិតា អាណាព្យាបាល រស់នៅភូមិស្រះ បានឲ្យដឹងថា ភូមិស្រះគឺជាតំបន់ដាច់ស្រយាលមួយ ស្ថិតក្នុងឃុំថ្មី ស្រុកចិត្របុរី នៃខេត្តក្រចេះ ដែលពីមុនមកគ្មានសាលារៀន និងការសិក្សាអប់រំរៀនសូត្រ ពលរដ្ឋភាគច្រើនមិនចេះសូម្បីសរសេរអក្ស។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកបានលើកឡើងថា ពេលនេះគឺពួកគាត់សប្បាយចិត្ត ដោយសារមានសាលារៀននៅក្បែរផ្ទះមិនចំបាច់ចំណាយ លុយ​​ច្រើនក្នុងការបញ្ជូនកូនចៅឲ្យទៅរៀនដូចពីមុន ហើយពួកគាត់ប្តេជ្ញាចិត្តថានឹងជម្រុញកូនៗឲ្យទៅរៀនបានគ្រប់គ្នា ដើម្បីកុំឲ្យកូនចៅពួកគាត់អត់ចេះអក្ស ដូចពុកម៉ែទៀត។

អាជ្ញាធរមូលដ្ឋានបានឲ្យដឹងថា ភូមិស្រះមានពលរដ្ឋរស់នៅសរុបចំនួន ១៣០ គ្រួសារ សាលារៀនមួយកន្លែង មានគ្រូបង្រៀន​សរុប ៦ នាក់ ក្នុងនោះគ្រូក្របខណ្ឌ ២ នាក់ គ្រូកិច្ចសន្យា ៣នាក់ និងគ្រូបង្រៀនមត្តេយ្យសហគមន៍ម្នាក់ និងបច្ចុប្បន្នមានសិស្សរៀនសរុបជាង ១០០នាក់។

សាលារៀននេះត្រូវបានបង្កើតឡើងនៅឆ្នាំ២០១០ ផ្តួចផ្ដើមដោយ​សហគមន៍ អាជ្ញាធរឃុំ និងគាំទ្រដោយអង្គការ​យូណេស្កូ (UNESCO)។ សាលារៀនបង្រៀនជា​ពីភាសា គឺភាសាខ្មែរ និងភាសាជនជាតិដើមភាពតិច។ ការបង្កើតសាលារៀន​នេះមុនដំបូងឡើយ មានថ្នាក់បង្រៀនតែបីថ្នាក់ប៉ុណ្ណោះ ប៉ុន្តែរហូតមកបច្ចុប្បន្ននេះ មានថ្នាក់បង្រៀនចាប់ពីកម្រិតមត្តេយ្យដល់ថ្នាក់ទី៦ វិវដ្តន៍ចេញពីសាលាសហគមន៍ មកជាសាលារដ្ឋ នឹងជួយគាំទ្រពីអង្គការយូនីសេដផងដែរ៕

អត្ថបទ៖ ប្រុញ វិធិន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម