ព័ត៌មានជាតិ
ផ្លូវបេតុងចំនួន ៤ ខ្សែ ក្នុងសង្កាត់អូរឫស្សី ក្រុងក្រចេះ សាងសង់សម្រេចបានប្រមាណ ៥០ ភាគរយ
ផ្លូវបេតុងចំនួន ៤ ខ្សែ សរុបប្រវែង ៨៤៦ ម៉ែត្រ ស្ថិតនៅក្នុងសង្កាត់អូរឫស្សី ក្រុងក្រចេះ ខេត្តក្រចេះ បាននឹងកំពុងដំណើរការសាងសង់សម្រេចបានប្រមាណជា ៥០ ភាគរយ ទៅតាមលក្ខណ:បច្ចេកទេស។
តាមការឲ្យដឹងពី លោក ឈឺន រិទ្ធ ចៅសង្កាត់អូរឫស្សី ក្រុងក្រចេះបានឲ្យដឹងថា អាជ្ញាធរសង្កាត់អូរឬស្សី ដឹកនាំដោយរូបលោកផ្ទាល់ បានចុះពិនិត្យការដ្ឋានគម្រោងសាងសង់ផ្លូវបេតុងអាមេមួយកន្លែង នៅត្រង់ចំណុចផ្លូវតភ្ជាប់ពីផ្លូវលេខ៧ ទៅមុខសាលាបឋមសិក្សា និងអនុវិទ្យាល័យកាប៉ូ ដែលស្ថិតនៅភូមិកាប៉ូ និងភូមិកាប៉ូ១ សង្កាត់អូរប្ញស្សី ក្រុងក្រចេះ ដែលសម្រេចបានប្រមាណជា ៥០ភាគរយ។

គម្រោងសាងសង់ផ្លូវបេតុងអាមេនេះមានផ្លូវចំនួន ៤ខ្សែ សរុបមានប្រវែង ៨៤៦ម៉ែត្រ កម្ពស់ ០,១៥ម៉ែត្រ និងមានទទឹង ៦ម៉ែត្រ ស្ថិតនៅភូមិស្រែស្តៅ, ភូមិអូរប្ញស្សី១ ភូមិកាប៉ូ និងភូមិកាប៉ូ១ ដែលជាគម្រោងថវិកាឆ្នាំ២០២៦ របស់រដ្ឋបាលសង្កាត់អូរប្ញស្សី ប្រើប្រាស់ថវិកាសរុបចំនួន ប៉ាន់ស្មាន ៣៣៨,៣០០,០០០ រៀល។


លោកបានឲ្យដឹងបន្តថា គម្រោងផ្លូវបេតុង ចំនួន ៤ខ្សែ ខាងលើនេះ ត្រូវបានរដ្ឋបាលសង្កាត់អូរប្ញស្សី ដាក់ដេញថ្លៃ កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ កន្លងទៅថ្មីៗនេះ ដោយមានក្រុមហ៊ុនចូលរួមចំនួន ៦ ក្រុមហ៊ុន និងបានទៅលើក្រុមហ៊ុនម៉ៅការធ្វើ គឺក្រុមហ៊ុន ជឿ ណារិន ក្នុងតម្លៃដេញថ្លៃបានចំនួន ២០៨,៤០០,០០០ រៀល៕
អត្ថបទ៖ ប្រុញ វិធិន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៤ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានជាតិ១ ថ្ងៃ agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាប ជួយកសិករដាំដុះដំណាំកសិកម្ម
-
អត្ថាធិប្បាយ៤ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ


