កីឡា
កីឡាករ រ៉ុន សុខជា វិស័យបាល់ទះបានធ្វើឲ្យមហាជនស្គាល់ខ្លួន និងក្រុមគ្រួសារ
រ៉ុន សុខជា កីឡាករឆ្នើមមួយរូបរបស់ស្នងការ ន.ប រាជធានីភ្នំពេញ ថាវិស័យបាល់ទះនេះបានធ្វើឲ្យខ្លួនមានកេរ្តិ៍ឈ្មោះក្នុងសង្គម និងមានមហាជនស្គាល់ច្រើនចំពោះខ្លួនរួមទាំងគ្រួសារ។

កីឡាករ រ៉ុន សុខជា
កីឡាករល្អម៉ាត់ផ្ដាច់ រ៉ុន សុខជា ថាពិតជាមិននឹកស្មានចំពោះវាសនាខ្លួនឯងជាមួយកីឡាបាល់ទះនេះ អាចឈានដល់ដូចសព្វថ្ងៃនេះឡើយ។ ការទទួលក្របខ័ណ្ឌ និងកេរ្តិ៍ឈ្មោះក្នុងសង្គមដោយមានអ្នកស្គាល់ច្រើនតាមរយៈការប្រកួតទៅនេះ។ ឯស្រុកកំណើតក៏មានអ្នកស្គាល់ក្រុមគ្រួសារ និងសរសើរនៅមុខម្ដាយថែមទៀតថា មានកូនប្រុសលេងបាល់ និងជាកីឡាករល្បីមួយផងដែរ។

កីឡាករ រ៉ុន សុខជា
ម្ចាស់ពានប្រយុទ្ធឯកតជនឆ្វេងល្អជាងគេនៅពានសម្ដេចក្រឡាហោម ខាងលើនេះបន្ថែមទៀតថា ខ្លួនពិតជាសប្បាយចិត្តចំពោះសមិទ្ធផល នៃការខំប្រឹងប្រែងកន្លងមកនេះ។ រូបគេនៅតែបន្តខំប្រឹងបន្ថែមទៀត ព្រោះមើលឃើញសមត្ថភាពមិនទាន់ជាល្អណាស់ណាទេ។ ការពង្រឹងសមត្ថភាពនោះផ្ដោតលើការ វាយសេវា ម៉ាត់ផ្ដាច់ និងបចេ្ចកទេសមួយចំនួនទៀត ព្រោះបាល់ទះនេះមិនចេះតែលោតវាយៗនោះទេ។

កីឡាករ រ៉ុន សុខជា
បញ្ជាក់ដែរថា រ៉ុន សុខជា ជាកីឡាករកំពុងមានកេរ្តិ៍ឈ្មោះល្បី និងបានជួយក្រុមបាល់ទះស្នងការ ន.ប រាជធានីភ្នំពេញ លើកពានរង្វាន់សម្ដេច ក្រឡាហោម លើកទី៤ ឆ្នាំ២០២៦ នេះ។ រូបគេជាកីឡាករមកពីខេត្តកំពង់ចាម និងជាអ្នកដើរលេងបាល់តាមភូមិប៉ុណ្ណោះ ប៉ុន្តែដោយចិត្តស្រឡាញ់ក៏មកធ្វើតេស្តនៅក្រុមស្នងការ ន.ប រាជធានីភ្នំពេញ ជាប់តាំងពីឆ្នាំ២០២២ រហូតដល់ពេលបច្ចុប្បន្ននេះទៅ៕
អត្ថបទដោយ៖ នួន ស៊ីណា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoលោក Vance ថា ការចរចាជាមួយអ៊ីរ៉ង់ រីកចម្រើនខ្លះៗហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoលោក រូប៊ីយ៉ូ ជាប់ក្នុងបញ្ជីទណ្ឌកម្មចិន ចុះហេតុអ្វីបានអាចអមដំណើរ ត្រាំ ក្នុងក្រុងប៉េកាំង?
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសមត្ថកិច្ចខេត្តកំពតបង្ក្រាបទីតាំងប្តូរសម្បកបាវស្ករសអក្សរថៃនាំចូលពីថៃ ទៅជាបាវអក្សរវៀតណាម ដើម្បីបំភាន់ភ្នែកសមត្ថកិច្ច និងចលនាពហិការផលិតផលថៃ
-
សន្តិសុខសង្គម៥ ថ្ងៃ agoសង្ស័យភ្លើងប្រច័ណ្ឌ ស្រីស្រលាញ់ស្រីយកកាំបិតចុងស្រួចអារកជនរងគ្រោះបណ្ដាលឲ្យស្លាប់ រួចរត់គេចខ្លួនបានជាង៧ម៉ាង
-
កីឡា៣ ថ្ងៃ agoក្រុមកីឡាបាល់បោះ បាល់ទាត់លើតុ រីករាយចំពោះការចូលរួមកាន់តែច្រើនពីវិស័យឯកជនមកលើកីឡានៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoកាតព្វកិច្ចយោធានៅវៀតណាម៖ វិន័យដែក និងទណ្ឌកម្មធ្ងន់ធ្ងរ សម្រាប់អ្នកគេចវេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoផ្លូវបុរាណចំនួន ៧ ខ្សែ អ្នកស្រាវជ្រាវរកឃើញសាងសង់ភ្ជាប់ពីរាជធានីអង្គរទៅតំបន់ឆ្ងាយៗដែនដីអាណាចក្រខ្មែរ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រសួងសាធារណការ ផាកពិន័យរថយន្ដដឹកទំនិញ២គ្រឿងចំនួន ៣១លានរៀល ក្រោយរកឃើញការដឹកលើសទម្ងន់កំណត់


