កីឡា
ស្មាត់សី បន្ទាយមានជ័យ គិតថា ៤ក្រុមនេះនឹងឡើងដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ឬលើកពានតេជោ
ស្មាត់បាល់ដេញរបស់ស្នងការ ន.ប ខេត្តបន្ទាយមានជ័យ កីឡាករ រិទ្ធ គង់សារី ឬ ឡាំទីន គិតថាឆ្នាំនេះក្រុមដែលនឹងឡើងទៅវគ្គ ៤ក្រុមគឺមាន វិសាខា បញ្ជាការដ្ឋានអង្គរក្ស សមាគមបាល់ទះក្រសួងមហាផ្ទៃ និងស្នងការ ន.ប ខេត្តស្វាយរៀង។

ស្មាត់សី ឬឡាទីន
ស្មាត់សី ឬឡាទីន បានឲ្យដឹងថា បើតាមការស្រឡាញ់ និងមើលឃើញពីការនាំចូលកីឡាករបរទេសនោះគិតថា ៤ក្រុមដែលល្អលេចធ្លោជាងគេនឹងឡើងទៅដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្ររួមមាន វិសាខា បញ្ជាការដ្ឋានអង្គរក្ស សមាគមបាល់ទះក្រសួងមហាផ្ទៃ និងស្នងការ ន.ប ខេត្តស្វាយរៀង។ ចំពោះក្រុមបញ្ជាការដ្ឋានអង្គរក្សគឺជាម្ចាស់ពានឆ្នាំចាស់ដូចបានដឹងហើយពីសមត្ថភាពលេង និងកីឡាករ។

ស្មាត់សី ឬឡាទីន
ចំណែកក្រុមមហាផ្ទៃ វិញបើទោះជាមិនមានកីឡាករបរទេសមកជួយក្ដី ប៉ុន្តែកីឡាករក្នុងក្លឹបនេះសុទ្ធតែជាជើងខ្លាំងលំដាប់កំពូលហើយនៅកម្ពុជាទៅហើយ។ ក្រុមស្នងការស្វាយរៀង ក៏មិនធម្មតាដែរពិសេសការនាំយកកីឡាករបរទេសមួយចំនួនជួយក្រុមថ្មីៗនេះ។
យ៉ាងណាស្មាត់ពីខេត្តបន្ទាយមានជ័យរូបនេះ នៅតែស្រឡាញ់ក្រុមវិសាខាជាងគេ និងឲ្យភាគរយដល់ទៅ ៨០% ថានឹងអាចឡើងវគ្ដផ្ដាច់ព្រ័ត្រ ឬលើកពានតេជោលីគឆ្នាំនេះទៀតផង។ ការជឿទុកចិត្តបែបនេះដោយសារមើលឃើញពីការនាំយកកីឡាករបរទេសល្អៗដូចជាដៃប៉ះសេហ្វីលីពីន និងកីឡាករបាល់ដេញមកពីឥណ្ឌាជាដើម។ កីឡាករបាល់ដេញមានកម្ពស់របស់វិសាខាដែលនាំយកមកនេះគឺលោកគិតថាល្អដាច់គេហើយនៅកម្ពុជានោះ។ ប៉ុន្តែទាំងនេះគឺជាការយល់ឃើញ ឬទស្សន៍ទាយរបស់ខ្លួនប៉ុណ្ណោះមិនប្រាកដថាជាក់ស្ដែងដូចអ្វីដែលលើកឡើងនោះឡើយ។

សមាគមបាល់ទះវិសាខា
រំលឹកឡើងវិញថា សហព័ន្ធកីឡាបាល់ទះកម្ពុជានៅពេលនេះកំពុងដំណើរការប្រកួតជុំទី១ ពានរង្វាន់តេជោលីគ ឆ្នាំ២០២៦ ដោយមាន ៨ក្រុមធំៗចូលរួម។ ៨ក្រុមនោះរួមមាន ក្លឹបបាល់ទះបញ្ជាការដ្ឋានអង្គរក្ស សមាគមកីឡាបាល់ទះវិសាខា សមាគមបាល់ទះក្រសួងមហាផ្ទៃ ក្លឹបបាល់ទះស្នងការដ្ឋាន ន.ប ខេត្តស្វាយរៀង ក្លឹបបាល់ទះស្នងការដ្ឋាន ន.ប រាជធានីភ្នំពេញ ក្លឹបបាល់ទះកងពលធំអន្តរាគមន៍លេខ៣ ក្លឹបបាល់ទះស្នងការដ្ឋាន ន.ប ខេត្តកោះកុង ក្លឹបបាល់ទះស្នងការដ្ឋាន ន.ប ខេត្តព្រះសីហនុ។ ការប្រកួតនេះដំណើរការចាប់ពីថ្ងៃទី១៦ ឧសភា ដល់ ៥ កញ្ញា ២០២៦ នៅរាជធានីភ្នំពេញ៕

ក្រុមបញ្ជាការដ្ឋានអង្គរក្ស
អត្ថបទដោយ៖ នួន ស៊ីណា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៧ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់


